ទឹកចិត្តម្ដាយ! ទោះមានភារកិច្ចជាប់ខ្លួន តែមិនភ្លេចកូនតូចឡើយ សុំបីចូលមណ្ឌលបំបៅដោះរួច ទើបចូលប្រឡង
នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ នេះ ជាថ្ងៃទី ២ ក៏ដូចជាថ្ងៃចុងក្រោយ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ថ្ងៃទី ៥ និង ៦ ខែធ្នូ ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនៅទូទាំងរាជធានី-ខេត្ត នៅកម្ពុជា។
ទន្ទឹមនឹងការប្រព្រឹត្តទៅនៃការប្រឡងបាក់ឌុប សម័យប្រឡងឆ្នាំ ២០២២ នាថ្ងៃចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ពីករណីបេក្ខជនមួយរូប ដែលមានកូនតូចអាយុ ១១ ខែ ត្រូវបំបៅដោះកូនមុនចូលទៅប្រឡងមុខវិជ្ជា។
ខាង ACU បានឱ្យដឹងទៀតថា បេក្ខជនខាងលើ ឈ្មោះ ធឿន ចាន់ថា ប្រឡងនៅបន្ទប់លេខ ៣ លេខតុ ៧១ នៅមណ្ឌលអនុវិទ្យាល័យឆ្លកអណ្ដូង ខេត្តសៀមរាប នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ ម៉ោង ៧ : ១០ នាទីព្រឹក បេក្ខជនមានកូនតូចអាយុ ១១ ខែ បានយកកូនមកចូលក្នុងមណ្ឌលប្រឡង ដើម្បីបំបៅដោះកូន មុនពេលចូលបន្ទប់ប្រឡងមុខវិជ្ជា៕