(វីដេអូ) គ្រាន់តែឃើញក៏ពេញចិត្ត! មើលចុះពួកគាត់កាន់ដៃបណ្ដើរគ្នាចូលរួមមង្គលការបងប្អូនជីដូនមួយ ផ្អែមល្ហែមខ្លាំង
មហាមង្គលការដ៏អធិកអធមនៅដើមខែធ្នូ ឆ្នាំ ២០២២ នេះ កំពុងតែប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេង ដោយគូស្វាមីភរិយាថ្មីគឺជាចៅរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ឯកឧត្តម លោកជំទាវ និង ភ្ញៀវកិត្តិយសអ្នកមានមុខមាត់ក្នុងសង្គម។
នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំសម្បើមរបស់ចៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ជាច្រើន ក៏បានចាប់ក្រសែភ្នែកទៅលើគូស្វាមីភរិយាមួយគូ ដែលមហាជនច្រើនតែហៅថាជាគូស្វាមីភរិយាសំណាងជាងគេ ជាចៅប្រុសស្រីរបស់ឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ទើបចូលរោងការផ្អើលបណ្ដាញសង្គមកាលពីខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ក៏បានកាន់ដៃគ្នាយ៉ាងត្រសងចូលរួមពិធីដ៏មហិមាខាងលើដែរ។
អ្វីដែលមហាជនរំភើបខ្លាំងបំផុតនោះគឺ គូស្វាមីភរិយាសំណាងជាងគេនេះ បានកាន់ដៃបណ្ដើរគ្នាប្រកបដោយភាពផ្អែមល្ហែម ការយកចិត្តទុកដាក់ ជាមួយនឹងការតុបតែងខ្លួនបែបសុភាពសមសួនថ្លៃថ្នូរទៅចូលរួមពិធីមង្គលរបស់បងប្អូនជីដូនមួយ មើលទៅមានសុភមង្គលខ្លាំងណាស់។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖
រូបភាព៖ Stellar Pictures