ត្រៀមខ្លួនប្អូនៗ! ព្រឹកនេះ ហឹបប្រធានវិញ្ញាសាបាក់ឌុប បានដឹកទៅតាមរាជធានីខេត្តហើយ
នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីសកម្មភាពដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត ព្រមទាំងបញ្ជាក់ឱ្យបានដឹងថា ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានទទួលផ្ទៀងផ្ទាត់ និង ដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និង បំពេញវិជ្ជា សម័យប្រឡង ០៥ ធ្នូ ២០២២។
ក្រសួងអប់រំ បានបញ្ជាក់ឱ្យដឹងផងដែរថា គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និង សុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕