WHO ចេញការព្រមានដល់អ្នកចូលរួម FIFA WORLD CUP នៅកាតា ពីហានិភ័យផ្ទុះឆ្លងជំងឺផ្ដាសាយអូដ្ឋ
អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានដល់អ្នកវិស័យកីឡាបាល់ទាត់ប្រមាណជាង ១.២ លាននាក់ដែលបានចូលរួមព្រឹត្តិការណ៍ FIFA WORLD CUP 2022 នៅប្រទេសកាតា ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យនៃការផ្ទុះឆ្លងនៃជំងឺផ្ដាសាយអូដ្ឋ ឬ ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬហៅមួយទៀតថា ជំងឺ MERS នោះ។
ជំងឺ MERS គឺជាជំងឺផ្លូវដង្ហើមមួយប្រភេទដ៏គ្រោះថ្នាក់បំផុតមួយ ដែលអង្គការសុខភាពពិភពលោកតែងមានការបារម្ភនៃហានិភ័យផ្ទុះឆ្លងជានិច្ច។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ពលរដ្ឋមួយចំនួនក្នុងប្រទេសកាតា ដែលជាម្ចាស់ផ្ទះ FIFA WORLD CUP ឆ្នាំនេះ បានធ្លាក់ខ្លួនឈឺជំងឺ MERS នេះ ហើយមួយភាគបីនៃអ្នកជំងឺទាំងនោះ គឺបានវិវដ្តធ្ងន់ធ្ងររហូតបាត់បង់ជីវិត។
ការបារម្ភពីខាងអ្នកជំនាញអង្គការសុខភាពពិភពលោកនេះ កើតមានឡើងក្រោយ មនុស្សរាប់លាននាក់មកពីបណ្ដាប្រទេសនានាលើពិភពលោក បាននាំគ្នាមកជួបជុំគ្នាក្នុងការចូលរួមទស្សនាដោយផ្ទាល់នៅព្រឹត្តិការណ៍ប្រកួតបាល់ទាត់ FIFA WORLD CUP។ តាមការសិក្សារបស់អ្នកជំនាញ បានរកឃើញថា ការប្រមូលផ្ដុំគ្នាក្នុងទីលានប្រកៀកប្រកិតគ្នានេះ អាចបង្កជាហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ។
គួរបញ្ជាក់ផងដែរថា អង្គការ WHO បានកំណត់ជំងឺ MERS ជាវីរុសមួយ ដែលអាចមានលទ្ធភាពបង្កជាជំងឺរាតត្បាតជាសកលនៅពេលអនាគត៕
ប្រភព៖ Indiatimes, Dailymail