ខ្លោចចិត្ត! វីដេអូថតបានស្ដែងៗ ម្តាយចិត្តសែនអប្រិយ កើតកូនភ្លាម យកថង់ច្រកកូន យកទៅបោះចោលលើគំនរសំរាម
ពិតជាហេតុការណ៍មួយ ដ៏គួរឱ្យភ្ញាក់ផ្អើល និង ខ្លោចចិត្តខ្លាំងណាស់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ សម្រាប់អ្នកភូមិនៅតំបន់មួយកន្លែង នាខេត្តឈុនបុរីប្រទេសថៃ ដែលបានប្រទះឃើញទារកមួយរូប ត្រូវគេយកមកបោះចោលនៅលើគំនរសំរាម។
ទារកដែលបានប្រទះនេះ គឺជាទារកភេទប្រុស មុខមាត់គួរឱ្យស្រឡាញ់ ទម្ងន់ ៣.៧ គីឡូក្រាម ត្រូវគេច្រកថង់ផ្លាស្ទិក ព្រមទាំងនៅប្រឡាក់ទៅដោយឈាម និង ទឹកភ្លោះ យកមកដាក់ចោលនៅលើគំនរសំរាម ហើយចុងក្រោយក៏ត្រូវបានគេជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
យ៉ាងណាមិញ អ្វីដែលគួរឱ្យហួសចិត្តនោះ ក្រោយពីបានស៊ើបអង្កេតរបស់អាជ្ញាធរ នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពមួយរបស់អគារស្នាក់នៅមួយកន្លែង គេបានឃើញមានស្រ្តីវ័យក្មេងម្នាក់ ដើរចុះពីកន្លែងស្នាក់នៅរបស់ខ្លួនមកយ៉ាងចម្លែក ដោយមានថង់មួយប្រឡាក់ទៅដោយឈាម ហើយថែមទាំងមានឈាមហូរតាមជើងមកជាប់ទៀត។ ដូច្នេះហើយ ទើបគេសង្ស័យថា ស្រ្តីម្នាក់នេះហើយ ដែលជាម្តាយរបស់ទារក ដែលគេបានប្រទះឃើញនៅលើគំនរសំរាមនោះ ហើយនាង គឺជាអ្នកយកកូនមកបោះចោលដោយផ្ទាល់ទៀតផង។
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖