សោកសង្រេងបំផុត! ក្មេងៗ ៤ នាក់ ចុះរាវលៀស ស្រាប់តែអកុសល បាត់.-បង់ជីវិតទាំងអស់
ជារឿងដ៏គួរឱ្យសោកសង្រេងបំផុត ក្មេងៗចំនួន ០៤ នាក់ បានចុះរាវលៀស ចំណុចរណ្តៅដី ក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នៅល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ បណ្ដាលឱ្យលង់ទឹកបាត់បង់ជីវិតទាំងអស់គ្នាតែម្ដង។
ជនរងគ្រោះដែលជាក្មេងៗទាំង ០៤ នាក់ មានដូចជា ៖
១. ឈ្មោះ នី ស្រីណាក់ អាយុ ១៣ ឆ្នាំ
២. ឈ្មោះ នី ស្រី ណា អាយុ ១៣ ឆ្នាំ
៣. ឈ្មោះ ថាន គីមយ៉ាង អាយុ ១២ ឆ្នាំ
៤. ឈ្មោះ ថាន ថានុក អាយុ ១០ ឆ្នាំ
ក្រោយពីទទួលដំណឹងបាត់ខ្លួន ក្រុមការងារបានបើកបេសកកម្មរុករកក្មេងៗរងគ្រោះទាំង ០៤ នាក់ តែគួរឱ្យសោកស្ដាយ ពួកគេបានបាត់បង់ជីវិតអស់ទៅហើយ ខណៈក្មេងប្រុសចុងក្រោយ បានរកឃើញនៅម៉ោង ៤ កន្លះព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ៕
ប្រភព ៖ ហង់ វិជ្ជា