ពិសេសណាស់! ក្រសួងបើកបង្រៀនភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃ នៅខែធ្នូខាងមុខនេះ
ក្រសួងទេសចរណ៍បានជូនដំណឹងថា ក្រសួងនឹងបើកវគ្គបណ្ដុះបណ្ដាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃតាមប្រព័ន្ធ អនឡាញ ដើម្បីចូលរួមជំរុញ និង លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយស្ថិតក្រោមកិច្ចសហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
គួរបញ្ជាក់ដែរថាវគ្គបណ្ដុះបណ្ដាលនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។ ដូចនេះសម្រាប់អ្នកចាប់អារម្មណ៍អាចធ្វើការចុះឈ្មោះសិក្សាបានតាមរយៈគេហទំព័រ ឬស្កេន QR Code ដែលមានភ្ជាប់ជូនខាងក្រោម៕
សូមអានព័ត៌មានលម្អិតក្នុងសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនខាងក្រោម៖