Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ពិសេសណាស់! ផ្លូវល្បឿនលឿន បញ្ចុះតម្លៃ ២០ % ពេញ ១ ឆ្នាំ ចាប់ពីថ្ងៃនេះដល់ដាច់ខែតុលា ឆ្នាំ ២០២៣
សង្គម

ពិសេសណាស់! ផ្លូវល្បឿនលឿន បញ្ចុះតម្លៃ ២០ % ពេញ ១ ឆ្នាំ ចាប់ពីថ្ងៃនេះដល់ដាច់ខែតុលា ឆ្នាំ ២០២៣

អត្ថបទដោយ​៖ Muyly វិច្ឆិកា ១, ២០២២

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើកដំណើរការដោយគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៧:០០​នាទីព្រឹក នេះតទៅហើយ។

ទន្ទឹមនោះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានបញ្ជាក់ឱ្យដឹងថា សេវាធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវគណនាតាមរយៈចម្ងាយជាក់ស្តែងនៃការបើកបរ និង តាមប្រភេទយានយន្ត ដែលក្រុមហ៊ុននឹងបញ្ចុះតម្លៃសេវាធ្វើដំណើរ ២០% ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ រហូតដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ ពោលគឺមានរយៈពេល ០១ ឆ្នាំពេញ។

ដោយឡែក បើតាមក្រសួងសាធារណការ និង ដឹកជញ្ជូន នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ពីថ្លៃសេវាបែបនេះថា ការបង់ប្រាក់នឹងត្រូវធ្វើឡើងតាមចម្ងាយជាក់ស្តែង។ ឧទាហរណ៍​ ចម្ងាយ​ 187.05km «ភ្នំពេញ-ក្រុងព្រះសីហនុ​» បង់​ 12$ (បានចុះតម្លៃមកត្រឹម 80% រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type​ “A” ខាងក្រោម៖​

១. រថយន្តប្រភេទគ្រួសារ​ ៧ កៅអី ចុះក្រោម​

២. រថយន្តផ្ទុកទំនិញ​ ក្រោម ២ តោន

៣. ទោចក្រយានយន្តកម្លាំង​ចាប់ពី ៥០០cc ឬ​ ២៧kW ឡេីង មាន​បិទ​ លតាបត្រ​ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និង ប្រភេទយានយន្ត​ ជាក់ស្តែង​ ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ​ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។

ទន្ទឹមនោះ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖

– ផ្លាកលេខសម្គាល់​យានយន្ត​

– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព

– កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕

ខាងក្រោមនេះ ជាតារាងតម្លៃ ៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អបអរសាទរ! ផលិតផល​ស្រាបៀរ ​ហនុមាន ​របស់​ក្រុមហ៊ុន ​ហនុមាន ​ប៊ែវើរីជីស ​នឹងមានវត្តមាន​នៅក្នុងទីផ្សារ​ប្រទេសថៃ

មេសា ១, ២០២៣
អត្ថបទក្រុមហ៊ុន

ទេពហត្ថា ដឹកនាំដោយលោក Xavier de Lauzanne ភាពយន្តបង្ហាញអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យ នឹងចាក់បញ្ចាំងនៅរោងភាពយន្ត

មេសា ១, ២០២៣
អត្ថបទក្រុមហ៊ុន

អូ គូលែន ប្រារព្ធខួប ១០ ឆ្នាំ ហើយណែនាំដបថ្មី ២

មីនា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្ថានីយប្រេងឥន្ធនៈ កាល់តិច និង ស្តារម៉ាត បឹងកេងកង (មហាវិថី ព្រះនរោត្តម)

មីនា ២៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់