ដង្កូវចម្លែក មានមុខដូចឆ្អឹងខ្មោចមនុស្ស តែពេលក្លាយជាមេអំបៅ ស្អាតណាស់
ធម្មជាតិគឺមិនដែលបញ្ឈប់បង្ហាញអ្វីដែលថ្មីគួរឱ្យចាប់អារម្មណ៍នោះឡើយ ជាក់ស្ដែងដូចជាកូនដង្កូវនៃប្រភេទសត្វល្អិត Pink Underwing Moth នេះអ៊ីចឹង។ វាជាជំពូកប្រភេទសត្វជិតផុតពូជ ដែលរស់នៅក្នុងតំបន់ព្រៃទឹកភ្លៀងនារដ្ឋ New South Wales និង Queensland នៃប្រទេសអូស្ត្រាលី។ សត្វដង្កូវប្រភេទនេះ គឺមានចំណុចទាក់ទាញប្លែកមួយ ដែលអាចបន្លាចសត្រូវមិនឱ្យមកយាយីវាបាន។
បើក្រឡេកមួយខ្វាច់ អ្វីដែលឃើញច្បាស់មុនគេ គឺកែវភ្នែកដ៏ធំទាំងគូរបស់វា ដែលធំល្មមតែអាចបន្លាចពពួកសត្វបក្សីដែលកំពុងស្វែងរកចំណីនោះ។ យ៉ាងណាមិញ ភាពទាក់ទាញរបស់វាមិនមានត្រឹមតែភ្នែកធំៗទាំងគូនោះឡើយ។ នៅតំបន់ក្បាលរបស់វា ថែមទាំងមានស្នាមធ្មេញសស្ងាចទាំងក្រាស់ ដែលសត្វណាឃើញហើយក៏ខ្លាចរអា។
ទោះជាយ៉ាងណា ពីតូចមានរូបរាងគួរឱ្យខ្លាចក៏ពិតមែន ប៉ុន្តែក្រោយវិវដ្ដខ្លួនធំធាត់ទៅ សត្វល្អិតប្រភេទកម្រមួយនេះ គឺមានរូបរាងស្រស់ស្អាតណាស់ ដោយស្លាបខាងលើមានពណ៌ប្រទេស ប៉ុន្តែស្លាបបង្កប់ខាងក្នុងគឺមានពណ៌ផ្កាឈូកទាក់ភ្នែកបំផុត៕