អង្គុយចាំកូននៅកំពង់ទូកទាំងស្រងេះស្រងោច ខណៈនេះនៅសល់ ៣ នាក់ទៀតពុំទាន់រកឃើញ ក្នុងហេតុការណ៍លិ-.ចទូកដ
ជារឿងដ៏គួឱ្យរន្ធត់ និង សោកស្ដាយអនេក នៅវេលាម៉ោង ១៩ និង ០០ នាទី កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ មានករណីលិចទូកដទទឹង នៅស្រុកលើកដែក ដែលបានកើតហេតុនៅចំណុច ទូកដទទឹង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ចំពោះហេតុការណ៍ដ៏រន្ធត់នេះ នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ គេង្កេតឃើញមានវត្តមានប្រជាជន ព្រះសង្ឃ និង សាច់ញាតិជនរងគ្រោះ ឈរផង អង្គុយផង ជាមួយទឹកមុខស្រងូតស្រងាត់ សោកសង្រេងជាអនេករង់ចាំទទួលដំណឹងជនរងគ្រោះដែលនៅសល់ ០៣ នាក់ចុងក្រោយ ក្នុងហេតុការណ៍លិចទូកកាលពីយប់មិញនេះ។
សូមបញ្ជាក់ផងដែរថា គិតត្រឹម វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ ជុំវិញហេតុការលិចទូកដ រកឃើញសរុបចំនួន ១២ នាក់ ស្លាប់ ០៨ នាក់ (ស្រី ០១នាក់) និង នៅសល់ចំនួន ០៣ នាក់ (ស្រី ០២ នាក់) ពុំទាន់រកឃើញ ដែលមានឈ្មោះដូចខាងក្រោម ៖
១. ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស
២. ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ ឆ្នាំ មុខរបរសិស្ស
៣. ឈ្មោះ រី ស្រីលីន អាយុ ១២ ឆ្នាំ ភេទស្រី មុខរបរសិស្ស៕
សូមទស្សនាទិដ្ឋភាពនៅខាងក្រោម ៖
ប្រភពរូបភាព ៖ Fresh News