មនុស្ស ៥ នាក់បានស្ល-ា.ប់ ក្នុងហេតុការណ៍បាញ់ប្រហារមួយក្នុងរដ្ឋ North Carolina
អភិបាលក្រុង Raleigh បាននិយាយថា មានមនុស្ស ៥ នាក់ បានស្លាប់នៅភាគខាងកើត Raleigh នៃរដ្ឋ North Carolina។ យោងតាមអភិបាលក្រុង លោកស្រី Mary-Ann Baldwin បានឱ្យដឹងថាមនុស្ស ៥ នាក់នោះ រួមមានទាំងមន្ត្រីប៉ូលិសដែលមិនបានបំពេញកាតព្វកិច្ចម្នាក់បានស្លាប់បន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ។
អាជ្ញាធរបាននិយាយថាមនុស្ស ២ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានម្នាក់ជាមន្ត្រី Raleigh K9 និង ម្នាក់បានរងរបួសដែរតែមិនគំរាមកំហែងដល់អាយុជីវិតទេ។ អ្នកនាំពាក្យប៉ូលិស Raleigh លោក Lt. Jason Borneo បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថា ជនរងគ្រោះម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ។ លោក Borneo បាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗនៅបន្ទាប់ពីម៉ោង ៩ និង ៣០ នាទីយប់ ដោយជនសង្ស័យជាអនីតិជន ភេទប្រុស តែសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ការចុះបង្ក្រាបប្រើពេលអស់ជាច្រើនម៉ោង និង តាមរកជនសង្ស័យជាបន្តបន្ទាប់បានចាប់ផ្តើមភ្លាមៗក្រោយម៉ោង ៥ ល្ងាច ។
នៅម៉ោងប្រហែល ៨ និង ៣០ នាទី ប៉ូលិសបានណែនាំអ្នកស្រុកឱ្យនៅក្នុងផ្ទះរហូតដល់មានការជូនដំណឹងបន្ថែម។ អភិបាលក្រុង Cooper បានបង្ហោះសារថា លោកបាននិយាយជាមួយអភិបាលក្រុង ហើយបានណែនាំឱ្យអ្នកអនុវត្តច្បាប់រដ្ឋ ផ្តល់ជំនួយឆ្លើយតបទៅនឹងអ្នកបាញ់ប្រហារសកម្មនៅភាគខាងកើត Raleigh ដោយអភិបាលក្រុងបាននិយាយថា «មន្ត្រីរដ្ឋ និង មូលដ្ឋានកំពុងនៅនឹងកន្លែងហើយធ្វើការដើម្បីបញ្ឈប់អ្នកបាញ់ប្រហារ និង រក្សាសុវត្ថិភាពប្រជាជន»៕
ប្រភព៖ CNN