ក្ដៅៗ! ចាប់ពីស្អែក ដល់ថ្ងៃទី ១៦ ច្រើនខណ្ឌនៅភ្នំពេញ នឹងរអាក់រអួលភ្លើង តាមម៉ោងកំណត់ទាំងនេះ
អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុលផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២។
ទន្ទឹមនឹងការរុះរើខ្សែបណ្ដាញនេះ ខាង EDC ក៏បានបញ្ជាក់ឱ្យបានដឹងថា ទោះបីជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក្ដី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតនោះឡើយ ដែលត្រូវស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ និង ពេលវេលាដែលត្រូវផ្ដាច់ មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ៕
សូមអានសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅខាងក្រោម ៖