ផ្ទុះការចាប់អារម្មណ៍! ទូក-ងក្បាលនាគមួយមកប្រកួតនៅបាត់ដំបង មានរចនាបថប្រណីត ជះឫទ្ធអំណាចខ្លាំង
មហាជននៅក្នុងបណ្ដាញសង្គម ថ្មីៗនេះបាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវប្រណីតភាព និង រចនាបថដ៏ស្រស់ស្អាតនៃទូក-ងខ្មែរមួយមានឈ្មោះ «តេជះនាគរាជមានជ័យ បារមីព្រះនេត្រព្រះ» ប្រកបដោយឫទ្ធអំណាច គួរឱ្យស្ញើចសរសើរក្រៃលែង។
តាមរយៈគណនីដែលមានឈ្មោះ Seila Kh បានបង្ហោះនូវទូក-ងខ្មែរ ប្រកបដោយរចនាបថល្អល្អះទាក់ភ្នែកមហាជន ដែលទូកដ៏ប្រណីតនេះ មានឈ្មោះថា «តេជះនាគរាជមានជ័យ បារមីព្រះនេត្រព្រះ» នឹងត្រៀមចូលរួមប្រកួតក្នុងពីធីបុណ្យប្រណាំងទូក នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។
សូមជម្រាបផងដែរថា ខេត្តបាត់ដំបង នឹងមានរៀបចំប្រារព្ធពិធីបុណ្យអុំទូក និង បណ្ដែតប្រទីប នៅថ្ងៃចេញព្រះវស្សា ត្រូវនឹងថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្តោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី៕