រន្ធ.ត់ណាស់! អតីតមន្រ្តីប៉ូលិសម្នាក់ ចូលទៅបា.ញ់រះ ស ម្ល-ា-ប់សិស្សសាលា និង អ្នកថែទាំក្មេង ៣២ នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់ថៃ បានចេញផ្សាយនាថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ នេះថា មានករណីដ៏សែនរន្ធត់បានកើតឡើងនៅសាលាមួយកន្លែងក្នុងខេត្ត ណងបួរឡាំភូ ប្រទេសថៃ ដោយមានអតីតមន្រ្តីប៉ូលិសម្នាក់បានកាន់កាំភ្លើងបាញ់រះដោយគ្មានប្រណី បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំងដល់មនុស្សនៅទីនោះ។
ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលមួយនេះ ត្រូវបានសមត្ថកិច្ចរកឃើញថា មានក្មេងៗ អាណាព្យាបាលសិស្ស និង អ្នកមើលថែទាំសិស្សចំនួន ៣២ នាក់ឯណោះ បានស្លាប់ក្នុងថ្លុកឈាម។ យោងតាមប្រភពព័ត៌មាន ជនដៃដល់មានឈ្មោះ Panya Khamrap អាយុ ៣៤ឆ្នាំ ជាអតីតប៉ូលិស និង បានបើកការវាយប្រហារភ្លាមៗ បន្ទាប់ពីលោក ត្រូវគេបណ្តេញចេញពីការងារ។
ជុំវិញករណីដ៏រន្ធត់មួយនេះ ធ្វើឱ្យប្រជាជនថៃជាច្រើនមានភាពតក់ស្លុតជាជាខ្លាំង ដោយពុំដឹងទេថា មូលហេតុអ្វីបានជាមានករណីនេះ កើតឡើងនៅក្នុងសាលាមួយនេះទៅវិញ។
យ៉ាងណាមិញ បន្ទាប់ពីបាញ់រះបង្កមានឱ្យមានអ្នកស្លាប់ជាច្រើននាក់ហើយនោះ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ដោយមកទល់ពេលនេះ ខាងមន្រ្តីជំនាញរបស់ថៃ កំពុងដុតដៃដុតជើង ស្វែងរកជនដៃដល់ យកមកចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ Khaosod