ទីក្រុង ស៊ីតនី កំណត់យកឆ្នាំ ២០២២ ជាឆ្នាំដែលមានភ្លៀងធ្លាក់ច្រើនជាងគេក្នុងកំណត់ត្រា
នៅសល់ ៨៦ ថ្ងៃទៀតដាច់ឆ្នាំ ២០២២ ទីក្រុងដ៏ធំបំផុតរបស់អូស្ត្រាលីគឺទីក្រុង Sydne បានបំបែកកំណត់ត្រាទឹកភ្លៀងប្រចាំឆ្នាំរបស់ខ្លួន ដោយទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសអូស្ត្រាលីបានប្រកាសថាទីក្រុង Sydne បានទទួលទឹកភ្លៀងលើសពី ២២០០ mm ចាប់តាំងពីខែមករាមក។ ទឹកជំនន់បានរីករាលដាលនៅទូទាំងប្រទេសអូស្ត្រាលីដែលជំរុញដោយ អាកាសធាតុ La Niña បានសម្លាប់មនុស្សជាង ២០ នាក់ហើយនៅឆ្នាំនេះ។
ប្រជាជននៅទីក្រុង Sydne និង កន្លែងផ្សេងទៀតត្រូវបានព្រមានអំពីហានិភ័យទឹកជំនន់ភ្លាមៗ។ លោក Steph Cooke រដ្ឋមន្ត្រីសេវាសង្គ្រោះបន្ទាន់នៃរដ្ឋ New South Wales (NSW) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា «យើងបានឃើញភ្លៀងជាច្រើននៅជុំវិញទីក្រុង Sydne ថ្ងៃនេះ ប៉ុន្តែវាកាន់តែអាក្រក់ទៅៗ»។ កំណត់ត្រាទឹកភ្លៀងពីមុនរបស់ Sydne គឺ ២១៩៤ mm ត្រូវបានកំណត់ក្នុងឆ្នាំ ១៩៥០។
ការិយាល័យឧតុនិយមបាននិយាយថាភ្លៀងធ្លាក់ខ្លាំង និង ខ្យល់ព្យុះបន្ថែមទៀតត្រូវបានព្យាករណ៍សម្រាប់ប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែទំនប់ទឹកបានពេញ ហើយទឹកទន្លេបានហក់ឡើងរួចទៅហើយដែលមានន័យថាតំបន់ជាច្រើនត្រូវបានគេកំណត់ដោយទឹកជំនន់យ៉ាងឆាប់រហ័ស។ អ្នកព្យាករណ៍ Gabrielle Woodhouse បាននិយាយថាតំបន់មួយចំនួននៅក្នុងទីក្រុង Sydne និង ជុំវិញវាអាចនឹងមានការជន់លិច ប៉ុន្តែសហគមន៍នៅភាគកណ្តាលនៃរដ្ឋ NSW ភាគខាងលិចគឺមានគ្រោះថ្នាក់ជាងគេ។
សម្រាប់មនុស្សមួយចំនួននៅក្នុងតំបន់ដូចជា Hawksbury-Nepean នៅភាគខាងលិចនៃទីក្រុង Sydne វានឹងក្លាយជាព្រឹត្តិការណ៍ទឹកជំនន់លើកទី ៥ ក្នុងរយៈពេលតិចជាង ២ ឆ្នាំ។ ផ្ទះរាប់ពាន់ខ្នងត្រូវបានទុកចោលមិនមានមនុស្សនៅ ខណៈទឹកជំនន់បានវាយប្រហាររដ្ឋ NSW និង Queensland ក្នុងខែកុម្ភៈ និង ខែមីនា។ គ្រោះមហន្តរាយនេះគឺជាទឹកជំនន់ដ៏ខ្លាំងបំផុតរបស់ប្រទេសអូស្ត្រាលីក្នុងប្រវត្តិសាស្ត្រ ព្រោះតំបន់មួយចំនួនដែលរងគ្រោះខ្លាំងជាងគេបានប្រឈមនឹងទឹកជំនន់ម្តងហើយម្ដងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍៕
ប្រភព៖ BBC