កូនមាសកូនពេជ្រ! បានជោគជ័យមិនភ្លេចអ្នកមានគុណ ទិញកាដូឡានទំនើបជូន ឥតស្ទាក់ស្ទើរ
មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងលាន់មាត់ស្ញើចសរសើរព្រោងព្រាត នូវសកម្មភាពដឹងគុណកតវេទីរបស់យុវតីមួយរូបដែលបានទិញកាដូរឡានថ្មី ជូនអ្នកមានគុណ ទទួលបានចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គម។
ស្ត្រីដែលបានទិញឡានទំនើបសេរីថ្មី ម៉ាក Ford ប្រភេទ Pickup មានគណនីឈ្មោះ Lee Kook បានបង្ហោះរូបភាព និងវីដេអូស៊ុបប្រាយឡានថ្មីជូនលោកពុកអ្នកម្ដាយរបស់ខ្លួន នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ ព្រមទាំងបានបញ្ជាក់ថា៖ «កាលកូននៅតូច ប៉ានឹងម៉ាក់សុខចិត្តប្រើរបស់ចាស់ៗ ដើម្បីឱ្យកូនមានរបស់ថ្មីៗ ឥឡូវដល់ពេលដែលត្រូវទទួលបានរបស់ថ្មីវិញហើយ»។
បន្ថែមលើសពីនេះ តាមរយៈគណនីរបស់ឪពុកដែលមានឈ្មោះ Mao Kosal បានសម្ដែងនូវក្ដីរំភើបចំពោះការដឹងគុណ ពញរមទាំងបានរៀបរាប់នូវអារម្មណ៍ក្នុងចិត្តបែបនេះថា៖ «ថ្ងៃទី ០៤ ខែ ១០ ឆ្នាំ ២០២២ គឺថ្ងៃដ៏ពិសេស សំរាប់ ប៉ា ម៉ាក់ ហើយ និង ក្រុមគ្រួសារ ប៉ាម៉ាក់ សូមអរគុណ កូនស្រី ដែលកូន ទិញរថយន្តជូនប៉ាម៉ាក់ ប៉ាអហើយរំភើប រកអ្វីប្រៀបផ្ទឹមពុំបាន ប៉ាពុំនឹកស្មានថា មានថ្ងៃនេះទេ ហើយជាចុងក្រោយ ប៉ាសូមជូនពរកូនស្រី និង កូនប្រុស ឱ្យជួបតែសេចក្ដីសុខសេចក្ដីចំរើនជារៀងរហូត ហើយជួបតែពុទ្ធពរទាំងឡាយ ៥ គឺ អាយុ វណ្ណះ សុខ ពលះ និងបដិព្វានះ កុំបីឃ្លៀងឃ្លាតឡើយ ហើយឱ្យមុខរបរកូនកាន់តែប្រសើរឡើងជារៀងរហូត ឥឡូវដល់ពេលដែលត្រូវទទួលបានរបស់ថ្មីវិញហើយ»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖