មកដឹងស្ថានភាពកម្ពស់ទឹកទន្លេធំៗ ថ្ងៃទី ៧ ដល់ទី ៩ ក្រសួងព្យាករណ៍បានលទ្ធផលបែបនេះ
នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ នេះ ក្រសួងធនធានទឹក និង ឩតុនិយម នៃព្រះរាជាណាចក្រកម្ពុចា បានបង្ហាញពីព្រឹត្តិប័ត្រព័ត៌មាន និង ការព្យាករណ៍កម្ពស់ទឹកតាមបណ្តាទន្លេជាច្រើនក្នុងប្រទេសកម្ពុជា។
តាមព្រឹត្តិប័ត្រព័ត៌មាន និង ព្យាករណ៍កម្ពស់ទឹក ដែលចេញផ្សាយដោយក្រសួងធនធានទឹក និង ឩតុនិយមនេះ បានឱ្យដឹងថា មានទន្លេមួយចំនួនដូចជា ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-ក្រចេះ និង ទន្លេមេគង្គ-ស្ទឹងត្រែង កម្ពស់ទឹកបានស្រកចុះមួយកម្រិតហើយនៅថ្ងៃទី ៦ ខែតុលានេះ បើធៀបនឹងកម្ពស់ទឹកកាលពីថ្ងៃទី ៥ ខែតុលា កន្លងទៅនោះ។
យ៉ាងណាមិញ សម្រាប់កម្ពស់ទឹកតាមបណ្តាទន្លេបាសាក់-ចតុមុខ ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-កោះខែល ទន្លេបាសាក់-ព្រែកក្តាម និង បឹងទន្លេសាប-កំពង់ហ្លួង ស្ថានភាពកម្ពស់ទឹកហាក់ហក់ឡើងបន្តិចវិញនៅថ្ងៃទី ៦ ខែតុលានេះ បើធៀបទៅនឹងថ្ងៃទី ៥ ខែតុលា កន្លងទៅនេះ។
ចំពោះការព្យាករណ៍កម្ពស់ទឹកនៅថ្ងៃបន្ទាប់ ទី ៧-៩ ខែតុលា ឆ្នាំ ២០២២ វិញ ក្រសួងបានព្យាករណ៍ថា ស្ថានភាពកម្ពស់ទឹកនៅតាមទន្លេខ្លះនឹងចាប់ផ្តើមស្រកបន្តិចម្តងៗ។ ជាក់ស្តែង នៅថ្ងៃទី ៧ ខែតុលា ខាងមុខនេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-ស្ទឹងត្រែង និង ទន្លេបាសាក់-ចតុមុខ នឹងចាប់ផ្តើមស្រកចុះ មានតែទន្លេ ៣ ប៉ុណ្ណោះដែលកម្ពស់នឹងបន្តកើតឡើងក្នុងកម្រិតទាប ដូចជា ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-កោះខែល និង ទន្លេបាសាក់-ព្រែកក្តាម។
សម្រាប់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ វិញ តាមការព្យាករណ៍បង្ហាញថា មានតែទឹកទន្លេបាសាក់-ព្រែកក្តាម ប៉ុណ្ណោះដែលនឹងបន្តកើនឡើងក្នុងកម្រិតទាប ក្រៅពីនោះកម្ពស់ទឹកនឹងស្រកចុះជាលំដាប់។ ដោយឡែក នៅថ្ងៃទី ៩ ខែតុលាវិញ កម្ពស់ទឹកទន្លេទាំងអស់នោះនឹងចាប់ផ្តើមស្រកទៅវិញហើយ៕
សូមពិនិត្យមើលតារាព្យាករណ៍ខាងក្រោមនេះ ៖