ណាត់ Crush ទៅលេង! ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងទូក បាញ់កាំជ្រួច ២ ថ្ងៃពេញ នៅដើមខែក្រោយ
នៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ នេះ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីប្រណាំងទូកឆ្នាំ ២០២២ នៅខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត ជំនាញពាក់ព័ន្ធ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារ(ខ)។
តាមរយៈការប្រជុំខាងលើ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចរៀបចំពិធីប្រណាំងទូកឆ្នាំ ២០២២ នៅខេត្តកំពង់ស្ពឺ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី ០៧-០៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលក្នុងនោះ ក៏មានការសម្ដែងសិល្បៈ ទស្សនីយភាព ផ្សងៗ ព្រមទាំងមានការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖