ដល់.ក! ចោរមុខស្រស់ ដើរលួចអាវភ្លៀងស្រីៗជាង ៩ ឆ្នាំ បានសរុបជាង ៣៦០ អាវ តែទីបំផុតត្រូវអស់លក្ខណ៍
ពិតជាក្តីចោទប្រកាន់ដែលគួរឱ្យហួសចិត្តភ្ញាក់ផ្អើលមិនតិចនោះទេ ដោយមានបុរសម្នាក់ បែកគំនិតទៅលួចអាវភ្លៀងរបស់ស្រីមកជាង ៩ ឆ្នាំ បានសរុបជាង ៣៦០ អាវ ចុងក្រោយក្រោយត្រូវមកប៉ូលិសក្របួចជាប់។
ក្នុងនោះ បើតាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះ មានអាយុ ៥១ ឆ្នាំជាជនជាតិជប៉ុន ត្រូវបានគេចាប់ខ្លួនថ្មីៗនេះ នៅឯទីក្រុងអូសាកា ប្រទេសជប៉ុន។ បុរសរូបនេះ ត្រូវបានគេដាក់ជាឈ្មោះហៅក្រៅថា ជាបុរសអាវភ្លៀង ដែលជាចោរអាថ៌កំបាំងដើរលួចអាវភ្លៀងរបស់នារីៗរាប់រយអាវមកហើយ ហើយក៏ត្រូវបានខាងប៉ូលិសព្យាយាមប្រម៉ាញ់តាមរកមករាប់ឆ្នាំផងដែរ។
ក្នុងនោះ បុរសរូបនេះ តាមពិតទៅមានឈ្មោះថា Yoshido Yoda ដើមឡើយ ជាអ្នកដឹកកាសែត ហើយក្រោយមកក៏ចាប់ផ្តើមមានការចាប់អារម្មណ៍ជាមួយនឹងអាវភ្លៀងយ៉ាងប្លែក ពោលគឺលោកហាក់មានអារម្មណ៍ស្រើបស្រាល ពេលឃើញស្រីៗពាក់វា ដូចជាឃើញពួកគេពាក់ខោក្នុងអាវក្នុងនោះឯង រួចគេក៏បានដើរចាប់ផ្តើមដើរលួចតែម្តង។
ខណៈប៉ូលិសបុកចូលទៅចាប់ខ្លួននៅផ្ទះរបស់បុរសរូបនេះ គឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះបានប្រទះឃើញអាវភ្លៀងជាច្រើនរហូតដល់ ៣៦០ អាវឯណោះ ហើយថែមទាំងដឹងទៀតថា បុរសរូបនេះ បានចាប់ផ្តើមលួចតាំងពីឆ្នាំ ២០០៩ មកម៉្លេះ ដោយចាំលួចពីអាវភ្លៀវគេដាក់ចោលលើកង់ លួចពីលើរថភ្លើង កន្លែងធ្វើការ និងកន្លែងលក់ផ្សេងៗជាដើម។ យ៉ាងណាមិញ ប៉ូលិសបានឱ្យដឹងថា ក្នុងករណីនេះ បុរសរូបនេះ អាចធ្វើឱ្យមានការខូចខាតរហូតដល់ជាង ៧ ៨០០ ដុល្លារឯណោះ ក្នុងការលួចមកជាច្រើនឆ្នាំនេះ៕