រួសរាន់ឡើង! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់
នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ នេះគណនីហ៊្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត បានធ្វើការបង្ហោះសេចក្ដីជូនដំណឹងថាមន្ទីរពេទ្យត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជាច្រើននាក់។
នៅក្នុងសេចក្ដីជូនដំណឹងមន្ទីរពេទ្យបានប្រកាសថាត្រូវការជ្រើសរើស វេជ្ជបណ្ឌិតឯកទេស ជាច្រើននាក់ខាងផ្នែក៖ ឯកទេសវះកាត់តម្រងនោម ឯកទេសវេជ្ជសាស្រ្តទូទៅ ឯកទេសសង្រ្គោះបន្ទាន់ និង ឯកទេសរូបភាពវេជ្ជសាស្រ្ត ហើយក៏មានជ្រើសរើស គិលានុបដ្ឋាក – យិកា អ្នកបច្ចេកទេសវិទ្យុសាស្រ្ត និង អ្នកបដិសណ្ឋារកិច្ច ជាច្រើននាក់ផងដែរ។
គួរបញ្ជាក់ដែរថា សម្រាប់បេក្ខជន – បេក្ខនារី ដែលមានចំណាប់អារម្មណ៍សូមទៅដាក់ប្រវត្តិរូបដែលមានបិទរូបថត និង ពាក្យសុំចូលបំរើការងារ (CV & Cover letter) ដោយភ្ជាប់ជាមួយឯកសារថតចម្លងផ្សេងៗ ទៅដាក់នៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត រៀងរាល់ម៉ោងធ្វើការ ដែលកាលបរិច្ឆេទផុតកំណត់ គឺនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ នេះ៕
សូមអានសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនខាងក្រោមដើម្បីដឹងពីលក្ខខណ្ឌ និង ឯកសារសំខាន់ៗ៖