ចែកគ្នាដឹង! ឃើញភិនភាគម៉ូតូធ្លាប់បាត់ សូមភ្ជាប់ឯកសារទាំងនេះ ដើម្បីទៅទទួលម៉ូតូ នៅ OCIC
អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ នេះ បានបង្ហោះនូវបញ្ជីភិនភាគម៉ូតូជាច្រើន ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកម៉ូតូ និងផ្ដល់ភាពងាយស្រួលដល់ក្រុមការងារដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រគល់ជូនម្ចាស់ដើមវិញ។
ក្នុងនោះ ខាងអធិការដ្ឋានបានបញ្ជាក់ ឱ្យប្រជាពលរដ្ឋពិនិត្យមើលបញ្ជីជាមុនសិន ហើយក្នុងករណីបងប្អូនពិនិត្យឃើញថាមានភិនភាគម៉ូតូរបស់ខ្លួន សូមយកឯកសារពាក់ព័ន្ធ(ច្បាប់ដើម) មកជាមួយ ដែលមានដូចជា៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត(កាតគ្រី) ពាក្យបណ្ដឹង និង ឯកសារពាក់ព័ន្ធផ្សេងៗទៀតបើមាន ដើម្បីយកមកជួបក្រុមការងារ ដែលនៅប្រចាំការ មានទីតាំងនៅក្រោយឃ្លាំងលក់រថយន្ត តាមបណ្តោយមហាវិថី OCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមដូចខាងក្រោម ៖
១. លោក ឃន សុជាតិ អភិបាលរងខណ្ឌជ្រោយចង្វារ (012 222 120)
២. វរសេនីយ៍ទោ ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ (012 893 135)
៣. អនុសេនីយ៍ឯក ម៉ែន វង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ (015 755 877)៕
សូមមើលបញ្ជីភិនភាគម៉ូតូតាមរយៈផេក ៖ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ