ប្រពៃណាស់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជូនកាដូខ្ទះឆា ជិត ២ ម៉ឺនខ្ទះ ដោយឥតគិតថ្លៃ រយៈពេល 4 ថ្ងៃ
តាមរយៈផេកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ បានបង្ហោះសារជូនកាដូ ខ្ទះឆាខ្មែរ គុណភាពល្អជាច្រើន ដែលឆ្នាំងខ្ទះនេះ ផ្ដល់ជូនមួយគ្រួសារចំនួន ១ ដើម្បីជាកាដូផង និងជំរុញលើកទឹកចិត្តសិប្បកម្មផលិតក្នុងស្រុក និងបង្កើនការងារផង។
តាមរយៈអ្នកឧកញ៉ា បានបញ្ជាក់ឱ្យដឹងទៀតថា ការផ្ដល់ជូននេះ មានសម្រាប់រយៈពេល ៤ ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ នេះ សរុបចំនួនជិតពីរម៉ឺនខ្ទះ ដែលអ្នកមកមុនបានមុន ស្របពេលការផ្ដល់ជូនមានចំនួនកំណត់។
ទន្ទឹមនោះ អ្នកទទួលត្រូវទៅដល់ទីតាំង នៅស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ជិតផ្សារព្រះប្រសប់៕