(វីដេអូ) ប្រទះឃើញ ចម្លាក់ក្បាលនាគដ៏អស្ចារ្យ កប់ក្នុងដី ក្រោយដើមឈើដ៏ធំមួយបានដួលរលំ ក្នុងបរិវេណអង្គរធំ
កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Yous Sopanha បានបញ្ចាក់ឱ្យបានដឹងថា មានដើមឈើដ៏ធំ បានរលំនៅក្នុងបរិវេណប្រាសាទទេពប្រណម្យ ក្នុងអង្គរធំ ខាងជើងព្រះបរមរាជវាំង ដែលក្រោយដើមឈើរលំ គេសង្កេតឃើញមានក្បាលនាគដ៏ធំអស្ចារ្យមួយ គួរឱ្យភ្ញាក់ផ្អើល។
តាមរយៈប្រភពខាងលើ បានឱ្យដឹងទៀតថា ដើមឈើដ៏ធំនេះ បានរលំកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ទើបលេចចេញរូបចម្លាក់ក្បាលនាគដ៏ធំ នៅខាងក្រោមឬសនៃដើមឈើតែម្ដង ធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ខណៈមិនយូរមិនឆាប់ អាជ្ញាធរនឹងចុះស្រាវជ្រាវ ព្រមទាំងយកចម្លាក់ក្បាលនាគខាងលើ យកទៅតម្កល់ឱ្យបានត្រឹមត្រូវ។
គួរឱ្យដឹងផងដែរថា កន្លងមកនៅតំបន់អង្គរ តែងត្រូវបានអ្នកស្រាវជ្រាវ រកឃើញបដិមា ក៏ដូចជាវត្ថុមានតំលៃពីបូរាណកាលជាបន្តបន្ទាប់ និងត្រូវបានរក្សាទុកជាកេរ្ត៍ដំណែលជាបន្តទៀត៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖