ចេញហើយថ្លៃសាំង និង ម៉ាស៊ូត ១០ ថ្ងៃដំបូងនៃដើមខែថ្មី ធ្លាក់ថ្លៃមកត្រឹមតម្លៃប៉ុណ្ណេះ
តាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤២៥០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៤៧០០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ មានតម្លៃធ្លាក់ថ្លៃជាងសប្ដាហ៍មុនចំនួន ១០០ រៀល ដោយតម្លៃសាំងធម្មតាកាលពីសប្ដាហ៍មុនមានតម្លៃ ៤៣៥០ រៀល ក្នុងមួយលីត្រ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ មានការធ្លាក់ថ្លៃចំនួន ១៥០ រៀលផងដែរ ដែលកាលពីសប្ដាហ៍មុនថ្លៃប្រេងម៉ាស៊ូតមានតម្លៃដល់ទៅ ៤៨៥០ រៀល ក្នុង ១ លីត្រ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖