បើកថ្ងៃដំបូង! ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានយានយន្តចរាចរជិត ៩ ពាន់គ្រឿង
ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា បើគិតពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃសៅរ៍ ទី ០១ ខែតុលា ឆ្នាំ ២០២២ មានយានយន្តចំនួន ៨៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង ០៨ ទីតាំង។
តាមការឱ្យដឹងពីក្រសួង មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះ ក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។
គួរឱ្យដឹងផងដែរថា ក្នុងចំណោមយានយន្តជិត ៩០០០ គ្រឿងនោះ ក៏មានករណីដែលត្រូវការការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និង ស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩ ក្នុងថ្ងៃនោះ៕