ក្ដៅៗ! នៅវៀតណាម មនុស្ស ៣ នាក់បា-.ត់ប-ង់ជីវិត និង ផ្ទះជាង ១ ម៉ឺនខ្នងបានលិច ដោយសារព្យុះ Noru
សាកសពមនុស្សចំនួន ២ នាក់ ក្នុងចំណោម ៣ នាក់ ត្រូវបានរកឃើញក្នុងខេត្ត Nghe An ដែលត្រូវបានបាត់បង់ជីវិតដោយសារការជន់លិចដោយព្យុះ Noru ។
តាមការចេញផ្សាយរបស់សារព័ត៌មាន VNEXPRESS ក៏បានបញ្ជាក់ពីអត្តសញ្ញាណអ្នកស្លាប់ចំនួន ២ នាក់ ក្នុងចំណោម ៣ នាក់នោះគឺ សន្និដ្ឋានថា ត្រូវបានបាត់បង់ជីវិតនៅពេលដែលកំពុងនេសាទ កាលពីថ្ងៃព្រហស្បតិ៍ ទី ២៩ ឆ្នាំ ២០២២ កន្លងទៅនេះ។
លើសពីនេះទៅទៀតនោះ ព្យុះដ៏កំណាច Noru នេះក៏បន្តធ្វើឱ្យមានអ្នករងរបួសរហូតទៅដល់ ៦២ នាក់ ដែលរាប់បញ្ចូលពីក្នុងខេត្ត Quang Tri ខេត្ត Thua Thien-Hue និង ខេត្ត Quang Nam។
មិនត្រឹមតែប៉ុណ្ណោះទេ ព្យុះដ៏កំណាចនេះ ក៏បន្តបំផ្លាញផ្ទះអ្នកភូមិចំនួន ១៦០ ខ្នង រីឯ ៣ ៣០០ ខ្នងរងការខូចខាត និង ៧ ៣០០ ខ្នងត្រូវបានជន់លិច៕
ប្រភព៖ VNEXPRESS