អគ្គិភ័យឆាបឆេះភោជនីយដ្ឋានមួយកន្លែងនៅចិន ឆ-ក់យកជី.វិ.តមនុស្ស ១៧ នាក់ យ៉ាងរន្ធ-.ត់!
ភោជនីយដ្ឋានមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងទីក្រុង Changchun ភាគឦសានប្រទេសចិន បណ្ដាលឱ្យមនុស្សចំនួន ១៧ នាក់បានស្លាប់បាត់បង់ជីវិត។
បើតាមការបញ្ជាក់ពីខាងអាជ្ញាធរបានឱ្យដឹងថា អគ្គិភ័យដ៏រន្ធត់មួយនេះដែរ បានកើតមានឡើងនៅវេលាម៉ោង ១២ និង ៤០ ថ្ងៃត្រង់ នាតំបន់ឧស្សាហកម្ម Changchun New Area។ ក្នុងនោះដែរ មនុស្សចំនួន ៣ នាក់ផ្សេងទៀតរកឃើញថាបានរងរបួស និង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។
បច្ចុប្បន្ន ចំពោះមូលហេតុបង្កជាការឆាបឆេះនេះនៅមិនទាន់បានដឹងនៅឡើយទេ ខណៈប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ត៕