ដកហូតម៉ូតូ ១១១៣ គ្រឿងពីឃ្លាំងបញ្ចាំខុសច្បាប់ ហើយនេះជាផ្លាកលេខ លេខតួ និង លេខម៉ាស៊ីន
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបើកយុទ្ធនាការបោសសម្អាត ឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយក្នុងនោះអាជ្ញាធរដកហូតបានម៉ូតូសរុបចំនួន ១ ១១៣ គ្រឿងឯណោះ និង បានប្រគល់ជូនជនរងគ្រោះវិញចំនួន ១០ គ្រឿង។
យុទ្ធនាការបោសសម្អាត ឃ្លាំងបញ្ចាំខុសច្បាប់នេះ បានចូលរួមដោយអាជ្ញាធរពាក់ព័ន្ធជាច្រើនរួមមាន ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក លោកព្រះរាជអាជ្ញារង លោកក្រឡាបញ្ជី លោកអធិការ លោកមេបញ្ជាការ លោកប្រធានមន្ទីរហិរញ្ញវត្ថុ លោកប្រធានមន្ទីរពានិជ្ជកម្ម ប្រធានសាខាពន្ធដាខណ្ឌទួលគោក និងអាជ្ញាធរសង្កាត់-ភូមិ។
សរុបជាលទ្ធផលរយៈពេល ៥ ថ្ងៃនេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត សម្រេចបានលទ្ធផល ដូចជា ៖
-បានចុះបង្ក្រាបចំនួន ១៣ ទីតាំង
-បានដកហូតម៉ូតូសរុបចំនួន ១,១១៣ គ្រឿង
-បានដកហូតរថយន្តសរុបចំនួន ១៤ គ្រឿង
-បានដកហូត Passapp សរុបចំនួន ១២ គ្រឿង
-បានដកហូតកង់បីសរុបចំនួន ០៩ គ្រឿង។
បើយោងតាមបញ្ជីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសារព័ត៌មាន Fresh News បានឱ្យដឹងថា ផ្លាកលេខ លេខតួ និង លេខម៉ាស៊ីនម៉ូតូទាំងនោះមានដូចខាងក្រោម ៖