មួយសន្លឹកដ៏រំជួលចិត្ត! យុវតីរៀនឆ្នាំទី ១ មកពីខេត្តឆ្ងាយ រស់នៅភ្នំពេញខ្វះខាតខ្លាំង កំពុងត្រូវការជំនួយ
មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្ដែងនូវក្ដីអាណិតអាសូរដល់យុវតីមួយរូប ដែលជានិស្សិតឆ្នាំទី ១ ផ្នែកសំណង់ស៊ីវិល មកពីខេត្តបន្ទាយមានជ័យ កំពុងខ្វះខាតខ្លាំង និងត្រូវការជំនួយសម្រាប់ផ្គត់ផ្គង់ការសិក្សា និងក្រពះខ្លួនឯង ខណៈសព្វថ្ងៃហូបចុករំពឹងទៅលើសិស្សច្បង នៅអន្តេវាសិកដ្ឋាន រហូតដល់ពេលខ្លះដាច់បាយម្ដងៗក៏មាន។
ទាក់ទិនទៅនឹងរឿងរ៉ាវជីវិតដ៏កម្សត់របស់យុវតីខាងលើ តាមរយៈគណនីមួយដែលមានឈ្មោះថា Chhing Long បានបង្ហោះរូបក្មេងស្រីរូបនេះមួយសន្លឹក ព្រមទាំងស្នើឱ្យមហាជន ជួយស្វែងរកអង្គការណាដែលអាចជួយផ្គត់ផ្គង់ការសិក្សារបស់នាងបាន ឬអាចជួយដល់ការ ហូបចុករបស់នាងក្នុងរយៈពេលខ្លីសិន។
បើតាមការឱ្យដឹងពីប្រភពដដែលនេះដែរ យុវតីនិស្សិតឆ្នាំទី ១ ផ្នែកសំណង់ស៊ីវិលរូបនេះ ជាក្មេងស្រីដែលមានឆន្ទៈចង់រៀន និងមានចក្ខុវិស័យវែងឆ្ងាយ ដោយអាចធ្វើការបាន ឱ្យតែធ្វើតាម online ឬការងារនៅម្ដុំ សាលា (កប់ស្រូវ)។ បច្ចុប្បន្ន រូបនាងកំពុងខ្វះខាតខ្លាំង និងត្រូវការចាំបាច់ក្នុងការផ្គត់ផ្គង់ការសិក្សា ដោយជាពិសេសនោះ នាងចង់បានកុំព្យូទ័រមួយគ្រឿង (អាចប្រើកម្មវិធី Autocad និង robot បាន)។
អាស្រ័យហេតុនេះ សម្រាប់សប្បុរសជនដែលមានសធាជ្រះថ្លា អាចជួយបរិច្ចាគជាចំណីអាហារ សម្ភារសិក្សា ឬណែនាំកន្លែងដែលអាចផ្គត់ផ្គង់ការសិក្សាដល់យុវតីខាងលើ ដែលជាកូនកំព្រាឪពុក (ស្លាប់) មានតែម្ដាយ និងសព្វថ្ងៃពុំមានមធ្យោបាយធ្វើដំណើរនោះឡើយ៕