តស់ជិះរថភ្លើងជុំគ្នា! ថ្ងៃបុណ្យភ្ជុំបិណ្ឌ រថភ្លើងដឹកអ្នកដំណើរ ឥតគិតថ្លៃ ទៅខេត្តទាំងនេះ
ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ បានដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនគិតថ្លៃ រយៈពេល ០៤ ថ្ងៃពេញគិតចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២។
ការដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនគិតថ្លៃនេះ ធ្វើឡើង ដើម្បីជួយសម្រួល បន្ទុកការចំណាយរបស់ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។
សូមជម្រាបជូនថា ខ្សែរថភ្លើងគឺមានទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត និង ខេត្តព្រះសីហនុ៕
សូមអានលម្អិតតារាងធ្វើដំណើរនៅខាងក្រោម ៖