ក្ដៅដូចបាយពុះ! ស្ត្រីម្នាក់អះអាង ជាម្ដាយក្មេងស្រី ចេញប្រតិកម្មបែបនេះ ក្រោយនាយកសាលា ប្រើហិ.ង្សាលើកូនខ្លួន
កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការវែកញែកយ៉ាងក្ដៅគគុក ក្រោយធ្លាយវីដេអូមួយ ដែលនាយកសាលា បានប្រើអំពើហិង្សា ទៅលើសិស្សរបស់ខ្លួន នៅវិទ្យាល័យហ៊ុនសែន សេរីភាព ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយទទួលបាននូវដំណឹងនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញញជាក់ឱ្យដឹងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡាកំពុងស្រាវជ្រាវករណីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះមហាជន ដែលបាន និង បន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់ គុណភាពអប់រំកម្ពុជា»។
ដោយឡែក នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ តាមរយៈគណនីហ្វេសប៊ុកស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាម្ដាយរបស់ក្មេងស្រីខាងលើ ព្រមទាំងសរសេរសាររៀបរាប់បែបនេះថា ៖ «ខ្ញុំជាម្ដាយ ខ្ញុំចិញ្ចឹមកូនមកបែបណាខ្ញុំដឹងកូនខ្ញុំច្បាស់ណាស់។ កូនៗខ្ញុំរៀននៅសាលាសេរីភាពទាំងអស់ ព្រោះតែខ្ញុំគោរពការដឹកនាំបង្រៀនរបស់សាលាហ្នឹង។ នេះខ្ញុំជាម្តាយខ្ញុំឈឺ តែខ្ញុំមិនហែកហួរតាមបណ្តាញសង្គមទេ ខ្ញុំទុកមុខ ឲ្យស្ថាប័នគំរូ ក្រសួងអប់រំ មន្ទីអប់រំ និងកិត្តិយសលាលាដែលខ្ញុំស្រលាញ់គោរព និងឱ្យតម្លៃ»។
លោកស្រីដែលជាម្ដាយក្មេងស្រីរូបនោះ បានបន្តថា ៖ «ក្មេងលេងទាំងអស់គ្នា គ្នាខុសមួយពេលនិយាយតែមាត់បានហើយ ចាំប្រើដៃវ៉ៃគ្នាពីរដៃ ហើយរុញច្រាន គ្នាខ្លាចខំដើរចេញទៅពួនមិត្តភក្តិ កុំតែបានមិត្តម្នាក់ទៀតចេញមុខការពារ មិនដឹងជាយ៉ាងណា។ កូនខ្ញុំស្លូតបូត ខំប្រឹងរៀនសូត្រ មិនដែលឱ្យម៉ែឪពិបាក ជាសិស្សពូកែប្រចាំសាលា សិស្សពូកែទូទាំងប្រទេស តើអាចទេ ជាក្មេងមិនគោរពគ្រូ? ចាំប៉ះសាច់អ្នកឯងអ្នកឯងនិងដឹងថាឈឺប៉ុណ្ណា បើ តាំងខ្លួនថាជាមនុស្សចេះដឹង សូមឱ្យស្ងប់ស្ងាត់ទៅ កុំជាន់ពន្លិចទឹកចិត្តក្មេង វាជិតប្រឡងបាក់ឌុបហើយ ស្ដាយធនធានមនុស្ស ខ្ញុំម៉ែឪខ្ញុំចេះធ្វើការហើយ ប្រដៅកូនចៅខ្លួនឯងឱ្យតែល្អទៅ ពូជខ្ញុំអ្នករៀនអ្នកសូត្រ អ្នកធ្វើការបំរើជាតិ មិនមែនអ្នកឈ្លើយច្រឡោងខាងនោះទេ។ និយាយដោយកាគោរពគ្នា (សូមជួយស៊ែរបន្តផង បើជ្រុលជាបែបហ្នឹងហើយបើកបេះដូង និយាយចរចាសុំទោសគ្នា…!,ដើម្បីឲ្យមានភាពថ្លៃថ្នូររៀងៗខ្លួនក្នុងនាមជាស្ថាប័នគំរូ ក្នុងនាមជាអ្នកប្រដៅក្មេង»៕