ព្រះសពរបស់មហាក្សត្រីយានី Elizabeth II បានយាងមកដល់ព្រះរាជវាំងហើយ មហាជនហែរហមយំខ្សឹកខ្សួលពេញផ្លូវ
ពិតជាដំណឹងមួយដ៏សែនក្រៀមក្រំក្រៃលែងសម្រាប់មហាជនស្ទើរទូទាំងពិភពលោក ដោយនាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ ព្រះមហាក្សត្រិយានី Elizabeth II នៃប្រទេសអង់គ្លេស ស្តេចបានយាងចូលព្រះទិវង្គតទៅហើយ នាជន្មាយុ ៩៦ ព្រះវស្សា។
ក្នុងនោះ ព្រះមហាជក្សត្រិយានី Elizabeth II ទ្រង់បានចូលសោយទីវង្គតនារាជដំណាក់ Balmoral ប្រទេសស្កុតឡេនឯណោះ ហើយព្រះសពរបស់ទ្រង់មិនបានយាងមកទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសភ្លាមៗនោះទេ ដែលបានធ្វើឱ្យប្រជាជនអង់គ្លេសរាប់ពាន់អ្នកមកតម្រៀបគ្នាសោកយំសង្រែងខ្សឹកខ្សួលពាសពេញមុខព្រះរាជវាំង Buckingham នាទីក្រុងឡុងដ៍ រង់ចាំទ្រង់យាងត្រលប់មកវិញតែប៉ុណ្ណោះ។
យ៉ាងណាមិញ ចុងក្រោយនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ព្រះសពរបស់ព្រះមហាក្សត្រិយានី ក៏ត្រូវបានគេយាងមកដល់ព្រះរាជវាំង Buckingham វិញហើយ ដោយទ្រង់ត្រូវបានគេតម្កល់ក្នុងព្រះមឈូស និងបានយាងតាមរយៈរថយន្តផ្ទាល់ អស់រយៈពេលជាង ៦ ម៉ោង ទើបមករាជដំណាក់ Balmoral ប្រទេសស្កុតឡែន។
ជាមួយគ្នានឹងការយាងព្រះសពមកនេះ មហាជនជាច្រើននាំគ្នាតម្រៀបគ្នាឈរត្រៀបត្រានៅតាមដងផ្លូវមិនដាច់ឡើយ ដោយម្នាក់ៗសម្តែងកាយវិការគោរពសោកស្តាយយ៉ាងខ្លាំង ដល់ក្សត្រិយានីរបស់ខ្លួន។ ជាពិសេស ខណៈទ្រង់យាងមកដល់ទីក្រុងឡុងដ៍វិញ ប្រជាជនអង់គ្លេស ក៏រឹតតែណែនតាន់តាប់ទៅទៀត បាននាំគ្នា មកចាំទទួលព្រះសពនៅព្រះរាជវាំងដោយក្តីសោកសៅណែនទ្រូងមិនចាញ់គ្នានោះដែរ។ អ្នកខ្លះទៀត ក៏បាននាំយកជាផ្កាផ្សេងៗ ទៅសម្តែងជាការរំលែកព្រះទុក្ខដូចគ្នា។
យ៉ាងណាមិញ មហាជននៅក្រៅប្រទេសទូទាំងពិភពលោក ក៏មានការសោកស្តាយមិនចាញ់ប្រជាជនអង់គ្លេសឡើយ ហើយម្នាក់ៗក៏បានចូលរួមរំលែកព្រះទុក្ខដល់ប្រទេសអង់គ្លេសផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖