គំរូមែន! យុវជនខ្មែរមួយក្រុម ឆ្លៀតពេលទំនេរ នាំគ្នាដើររើសសំរាមតាមមាត់ឆ្នេរ គួរឱ្យសរសើរ
ជារឿងដ៏គួរឱ្យស្ញើចសរសើរ យុវជនមួយក្រុម មានឈ្មោះថា យុវជនជំនាន់ថ្មី តារារះនាទិសនិរតី ខេត្តព្រះសីហនុ បាននាំគ្នាលះបង់ពេលវេលាផ្ទាល់ខ្លួន ពួតដៃគ្នាដើរប្រមូលសំរាម ដែលត្រូវបានគេបោះចោលពាសវាសពាសកាល តាមបណ្ដោយឆ្នេរ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ជាគំរូដ៏ល្អ គួរឱ្យគោរពសរសើរ។
សកម្មភាពខាងលើ ត្រូវបានបង្ហោះដោយផេក ប្រជាជនខេត្តព្រះសីហនុ ដែលយុវជនជំនាន់ថ្មី តារារះនាទិសនិរតី ខេត្តព្រះសីហនុ ផ្នែកបរិស្ថាន បានចុះធ្វើសកម្មភាពសម្អាតបរិស្ថាននៅតាមបណ្តោយឆ្នេរសមុទ្រ «ទីលានតេជោ ហៅកាត់ឆ្នេរសុខា ឬ កន្ទុយនាគ» ដោយបានប្រមូលសំរាម និងកាកសំណល់ដែលអ្នកមកលេងកម្សាន្តនៅឆ្នេរសមុទ្រ រួចហើយមិនបានយកទៅដាក់ក្នុងធុងសំរាម ឱ្យបានត្រឹមត្រូវ។
អាស្រ័យហេតុនេះ សូមប្រិយមិត្តដែលបានទៅកម្សាន្តនៅទីតាំងខាងលើ សូមមានទំនួលខុសត្រូវខ្ពស់ចំពោះសំរាមរបស់ខ្លួន ដើម្បីរួមចំណែកថែរក្សាអនាម័យបរិស្ថាន ដើម្បីឱ្យតំបន់ឆ្នេរមានសោភ័ណ្ឌភាពមួយកម្រិតទៀត ស័ក្តសមជាឆ្នេរតារារះនាទិសនិរតី៕
រូបភាព ៖ ប្រជាជនខេត្តព្រះសីហនុ