(វីដេអូ) ឆេះខារ៉ាអូខេមួយកន្លែងនៅវៀតណាម ស្ល-ា-.ប់មនុស្ស ១២ នាក់ និង របួសច្រើននាក់
នៅថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ នេះ មន្រ្តីក្នុងតំបន់វៀតណាមមួយរូបបានឪ្យដឹងថា ៖ «អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានឆាបឆេះខារ៉ាអូខេមួយកន្លែងឯទីក្រុង Thuan An ប្រទេសវៀតណាម និងបានបណ្តាលឱ្យមនុស្សចំនួន ១២ នាក់ បានបាត់បង់ជីវិត និង ១១ នាក់ផ្សេងទៀតបានរងរបួស»។
ក្នុងនោះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមក៏បានរាយការណ៍ថា ៖ «កាលពីយប់ថ្ងៃអង្គារ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ អគ្គិភ័យបានឆាបឆេះជាន់ទី ២ និងទី ៣ នៃអគារខារ៉ាអូខេនោះ ដោយបានធ្វើឱ្យអតិថិជន និង បុគ្គលិកខារ៉ាអូខេត្រូវបានជាប់គាំង ខណៈដែលផ្សែងកំពុងហុយពាសពេញជណ្តើរ និង បានបង្ខំឪ្យអ្នកជាប់គាំងមួយចំនួន លោតចេញពីអគារនោះភ្លាមៗ»។
មិនត្រឹមតែប៉ុណ្ណោះ សាក្សីមួយរូបដែលជាបុគ្គលិកក្នុងខារ៉ាអូខេនោះ ក៏បានប្រាប់ខាងសារព័ត៌មាន VnExpress ថា ៖ «នៅពេលរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុ មានមនុស្សចំនួន ៤០ នាក់ត្រូវបានជាប់គាំង»៕
សូមទស្សនាវីដេអូនៅខាងក្រោម៖
ប្រភព៖ CNA