មានគម្រោងទៅណាទេ? ក្រសួងចេញប្រកាសថ្ងៃឈប់សម្រាកទាំង ៣ ថ្ងៃហើយ
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការឈប់សម្រាកនៅថ្ងៃឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ ២០២២ ខាងមុខនេះ។
តាមរយៈការប្រកាស កម្មករនិយោជិតទាំងអស់ នឹងបានឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ក្នុងរយៈពេល ០៣ ថ្ងៃ គឺនៅថ្ងៃទី ២៤-២៥ និង ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២។
តាមការបញ្ជាក់របស់ក្រសួងការងារ ក៏បានឱ្យដឹងផងដែរថា ចំពោះគ្រឹះស្ថាន សហគ្រាស ទាំងឡាយណា ដែលមានចរិតលក្ខណៈសកលមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកក្នុងថ្ងៃតែមួយនាំឱ្យខូចខាតប្រយោជន៍ក្រុមហ៊ុន សហគ្រាស នោះម្ចាស់រោងចក្រសហគ្រាស អាចស្នើឱ្យកម្មករ និយោជិតឈប់សម្រាកផ្លាស់ប្ដូរវេនគ្នា៕
សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោមនេះ ដើម្បីលម្អិតបន្ថែម ៖