ព្រឹទ្ធាចារ្យរបាំចាស់ជាងគេ សល់តែមួយចុងក្រោយ វ័យជិត ៩០ ឆ្នាំ កំពុងរស់ចាំពេលវេលា ម្ដុំសំណង់ ១២
ព្រឹទ្ធាចារ្យ សរ សារឿន ត្រូវបានគេស្គាល់ថាជាអតីតនាដកាតួនាង (តួស្រី) ក្នុងព្រះបរមរាជវាំង រជ្ជកាលសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា ដោយលោកជាតួភីលៀងអមសម្តេចព្រះរៀម ក្នុងរបាំអប្សរាដំបូងបង្អស់ ទសវត្សរ៍ទី ៦០ និង ជាតួប្រើសដ៏ប៉ិនប្រសប់ ដែលបច្ចុប្បន្នលោកស្រីរស់នៅសំណង់ ១២ មានជន្មាយុជាង ៨៨ ឆ្នាំ មានរោគាពាត។
ទាក់ទិនទៅនឹងជីវិតរស់នៅរបស់នាដកាវ័យចំណាស់រូបនេះ តាមរយៈផេក បួងសួង បានបញ្ជាក់ឱ្យបានដឹងថា លោកជាព្រឹទ្ធាចារ្យចាស់ជាងគេ សល់តែមួយចុងក្រោយដែលមានវ័យជិត ៩០ ឆ្នាំ ខណៈពេលនេះគាត់ចាំតែពេលវេលាប៉ុណ្ណោះ ដោយរស់នឹងជាតិថ្នាំ។
អាស្រ័យហេតុនេះ ប្រសិនបើសប្បុរសជនណា មានសន្ដានចិត្តមនុស្សធម៌ អាចទាក់ទងតាមលេខទូរសព្ទ ០១២ ២៤៥ ៣៩៥ និង ០១៥ ២៤៥ ៣៩៥៕
ប្រភព ៖ បួងសួង