ចែកគ្នាដឹង! សង្កាត់មួយចំនួននៅភ្នំពេញ ចាប់ពីថ្ងៃទី ៩ ដល់ទី ១៥ នឹងត្រូវដាច់ទឹកតាមពេលកំណត់ទាំងនេះ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និង កាត់ភ្ជាប់បំពង់ចែកចាយនៅពេលយប់ កំឡុងថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ។
ជាក់ស្ដែងបណ្ដាសង្កាត់ទាំងនោះមានដូចជា ៖
១. សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥ មម នៅលើចិញ្ចើមផ្លូវលេខ ១៣៦DT នៅចន្លោះផ្លូវលេខ ១៩៣DT ដល់ប្លុក នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី ០៩ ខែកញ្ញា ឆ្នាំ ២០២២។
២. សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើចិញ្ចើមផ្លូវលេខ ១៣៦cc នៅចន្លោះផ្លូវលេខ ១៣៦cc ដល់ផ្លូវលេខ ១៥៧ccPE នៅសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី ១២ ខែកញ្ញា ឆ្នាំ ២០២២។
៣. សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
គ្រោងជីកប្តូរបំពង់ចែកចាយទឹកស្អាតទំហំ ១១០ មម នៅលើចិញ្ចើមខាងត្បូងផ្លូវលេខ ៩០២ នៅចន្លោះផ្លូវលេខ ៩០២a ដល់ផ្លូវលេខ ៩៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី ១៤ ខែកញ្ញា ឆ្នាំ ២០២២។
៤. សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ៦៣ មម នៅលើផ្លូវលេខ ៧២១k-៤ នៅចន្លោះផ្លូវលេខ ៧២១k ដល់ផ្លូវលេខ ៧២១k-៤ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី ១៥ ខែកញ្ញា ឆ្នាំ ២០២២។
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសំណូមពរអាជ្ញាធរមូលដ្ឋាន និង អតិថិជន នៅតាមបណ្តាសង្កាត់ខាងលើ មេត្តាសហការ និង គាំទ្រដល់ក្រុមជំនាញខាងរដ្ឋាករទឹក ដោយក្តីអនុគ្រោះ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖