កាន់តែធ្ងន់! គ្រោះរញ្ជួយដីដ៏សា-.ហាវនៅចិនថ្ងៃមុន មានអ្នកស្ល-ា.-ប់កើនដល់ ៧៤ នាក់ហើយ
នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ សារព័ត៌មានរបស់ចិន បានរាយការណ៍ថា ប្រទេសចិនបានបើកដំណើរការដងផ្លូវដែលជាចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ នៅភាគនិរតីខេត្ត Sichuan ឡើងវិញហើយ ខណៈចំនួនអ្នកស្លាប់ដោយគ្រោះធម្មជាតិមួយនេះ កើនឡើងដល់ ៧៤ នាក់ហើយ។
ក្នុងនោះដែរ បើតាមរបាយការណ៍របស់ People’s Daily ចំនួនអ្នកដែលរងរបួសសរុបឡើងដល់ ២៥៩ នាក់ និង ២៦ នាក់គឺនៅកំពុងបាត់ខ្លួននៅឡើយ។
គួរឱ្យដឹងថា គ្រោះធម្មជាតិរញ្ជួយដី គឺកើតមានជាញឹកញាប់ណាស់ក្នុងប្រទេសចិន ជាពិសេសនោះ គឺក្នុងតំបន់នៅភាគនិរតីប្រទេសនេះតែម្ដង។ ជាក់ស្ដែង កាលពីដើមឆ្នាំ ២០២២ នេះ គ្រោះរញ្ជួយដីមួយបានកើតមានឡើងនៅព្រំប្រទល់ខេត្ត Sichuan និង Yunnan ដែលបណ្ដាលឱ្យមនុស្សជាង ២០ នាក់រងរបួស។ ដោយឡែក កាលពីខែមិថុនាកន្លងទៅ ក្នុងស្រុក Lushan ក៏រងការវាយប្រហារពីគ្រោះរញ្ជួយដីផងដែរ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់ស្លាប់ និង ច្រើននាក់ផ្សេងទៀតរងរបួស៕