ការសិក្សាថ្មីរកឃើញថា អឺរ៉ុប ប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៥០០ ឆ្នាំ
ភ្នាក់ងារសហភាពអឺរ៉ុបបានឪ្យដឹងថា ៖ «អឺរ៉ុបកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលយ៉ាងហោចណាស់ ៥០០ ឆ្នាំ ដែលជាហេតុនាំឪ្យធ្លាក់ចូលទៅក្នុងស្ថានភាពប្រកាសអាសន្ន»។
ចំពោះរបាយការណ៍ក្នុងខែសីហារបស់អង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុប (EDO) ដែលគ្រប់គ្រងដោយគណៈកម្មការអឺរ៉ុបក៏បញ្ជាក់ទៀតថា ៖ «៤៧ ភាគរយនៃទ្វីបអឺរ៉ុបកំពុងស្ថិតក្រោមការប្រកាសអាសន្ន ដោយសារតែសំណើមនៅក្នុងដីស្ងួតអស់ ១៧ ភាគរយ »។
លើសពីនេះទៅទៀតនោះ EDO ក៏បានបន្តឪ្យដឹងទៀតថា ៖ «ទឹកភ្លៀងនៅពាក់កណ្តាលខែសីហានេះ អាចធ្វើឪ្យមានស្ថានភាពធូរស្រាល ប៉ុន្តែក្នុងករណីខ្លះ វាបានមកជាមួយនឹងព្យុះផ្គររន្ទះ ដែលជាហេតុបណ្តាលឱ្យមានទឹកជំនន់ និង ការខូចខាតបន្ថែមទៀត »។
មិនត្រឹមតែប៉ុណ្ណោះ ជាច្រើនសប្តាហ៍នៅក្នុងរដូវក្តៅនេះ ទ្វីបអឺរ៉ុបក៏កំពុងប្រឈមមុខនឹងសីតុណ្ហភាពក្តៅខ្លាំង ដែលជាហេតុនាំឲ្យមានគ្រោះរាំងស្ងួតកាន់តែអាក្រក់ឡើង និង អាចបង្កឪ្យមានភ្លើងឆេះព្រៃ៕
ប្រភព៖ Reuter