ឃើញដេកស្តូកស្តឹងគ្រវៀនៗលើឆ្នេរ ខំរត់ទៅមើលទាំងភ័យស្លន់ ពេលទៅដល់គក់ទ្រូងហួសចិត្ត ព្រោះ…
ពិតជារឿងរ៉ាវដែលគួរឱ្យហួសចិត្តមិននឹកស្មានឡើយ សម្រាប់អ្នកស្រុកបាងសែន ខេត្តឈុនបុរី ប្រទេសថៃ ដោយនៅថ្មីៗនេះគេបានប្រទះឃើញដូចជាសាកសពមនុស្សម្នាក់ អណ្តែតមកទើរនៅលើឆ្នេរច្រាំង ខំរត់ត្រហេបត្រហបទៅហៅប៉ូលិសមកមើល ស្រាប់តែទៅដល់ខុសពីការស្មាន ដាច់ចង្កេះខ្លាំងតែម្តង។
បើតាមព័ត៌មានបានឱ្យដឹងថា ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ នេះ នៅបរិវេណឆ្នេរតំបន់បាងសែន ខេត្តប្រទេសឈុនបុរី គេបានប្រទះឃើញមានដូចជារបស់សាកសពមនុស្សស្រីម្នាក់ ដាច់ក្បាល ស្រាតននលគក បានអណ្តែតមកលើឆ្នេរ។
ក្រោយពីបានឃើញបែបនេះ អ្នកស្រុកនៅក្បែរនោះ ពិតជាភ្ញាក់ផ្អើលមិនតិចឡើយ ក៏នាំគ្នាស្រវាទៅផ្តល់ដំណឹងទៅដល់ប៉ូលិសប្រចាំតំបន់ភ្លាមៗ។ ប៉ូលិសក៏បានមកដល់ រួចក៏នាំគ្នាចុះខ្វែងដៃខ្វែងជើងទៅត្រួតពិនិត្យ នៅកណ្តាលវត្តមានរបស់ពួកអ្នកស្រុកដែលកំពុងតែភ្ញាក់ផ្អើលតក់ស្លុត។
ខណៈប៉ូលិសបានចូលទៅត្រួតពិនិត្យ ក៏ស្រាប់តែប្រទះថា រាងកាយមួយនេះ គឺមិនមែនជាសាកសពនោះទេ ហើយតាមពិតទៅ វាគឺជាតុក្កតាជ័ររូបមនុស្ស ដែលគេយកមកបម្រើផ្លូវភេទទៅវិញសោះ។ ក្នុងនោះ លក្ខណៈរបស់តុក្កតាមួយនេះ គឺពិតជាដូចមនុស្សខ្លាំងណាស់ ពោលគឺដៃជើង និង ស្បែកក៏ទន់មិនចាញ់មនុស្សស្រីមែនទែនឡើយ មិនឆ្ងល់នោះទេ ដែលធ្វើឱ្យអ្នកស្រុកនាំគ្នាច្រឡំថាជាមនុស្ស ដល់ថ្នាក់ប្តឹងប៉ូលិសដូច្នេះនោះ។
យ៉ាងណាមិញ ក្រោយមកខាងប៉ូលិសក៏បាននាំយកតុក្កតាជ័រមួយនេះ ទៅទុកនៅកន្លែងសមរម្យ ចំណែកអ្នកស្រុក ក៏ដូចជាអ្នកទេសចរក៏ធូរចិត្តជាមុនមិនតិចឡើយ តែគេក៏នឹកហួសចិត្តជាមួយម្ចាស់តុក្កតានេះមិនចាញ់គ្នាប៉ុន្មាននោះដែរ៕