គាំទ្រពេញទំហឹង! ក្រសួងប្រកាសប្រឡងប្រជែងល្ខោនបាសាក់ទូទាំងប្រទេស លើកស្ទួយសិល្បៈវប្បធម៌ខ្មែរ
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។
តាមរយៈការរៀបចំនេះ ក្រសួងបានបញ្ជាក់ឱ្យបានដឹងថា «មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ ២០២២» នឹងប្រារព្ធធ្វើចំនួន ០២ ថ្ងៃ នៅថ្ងៃទី ០៣-០៤ ខែតុលា ឆ្នាំ ២០២២ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាពរាជធានីភ្នំពេញ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយអភិរក្សតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និង អត្តសញ្ញាណជាតិសំដៅរួមចំណែកអភិវឌ្ឍសង្គម និង លើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករល្ខោនបាសាក់ ឱ្យមានសកម្មភាពផុសផុលឡើងវិញ។
តាមរយៈការរៀបចំនេះ ក៏មានផ្ដល់ជូននូវរង្វាន់ជ័យលាភីផងដែរ ដោយក្រុមល្ខោនបាសាក់ ដែលឈ្នះការប្រកួតប្រជែង ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ ២០២២ នឹងទទួលបាន៖
– ជ័យលាភីលេខ ១ ៖ ទទួលបានពានមាស ១ អមដោយទឹកប្រាក់
– ជ័យលាភីលេខ ២ ៖ ទទួលបានពានប្រាក់ ១ អមដោយទឹកប្រាក់
– ជ័យលាភីលេខ ៣ ៖ ទទួលបានពានសំរិទ្ធ ១ អមដោយទឹកប្រាក់៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖