ចែកគ្នាដឹងផង! ឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជានឹងមានថ្ងៃឈប់សម្រាកចំនួន ២១ ថ្ងៃ
យោងតាមអនុក្រឹត្យ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២៣ បានឱ្យដឹងថា កម្ពុជា នឹងមានថ្ងៃឈប់សម្រាកទាំងអស់រយៈពេល ២១ ថ្ងៃក្នុងមួយឆ្នាំ នាឆ្នាំ ២០២៣ ខាងមុខនេះ ។
តាមមាត្រា ១ នៃអនុក្រឹត្យ ថ្ងៃឈប់សម្រាកទាំងអស់មាន ៖
-ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសាកល
-ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
-ថ្ងៃទី ០៨ មីនា ទិវានារីអន្តរជាតិ
-ថ្ងៃទី ១៤ -១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក
-ថ្ងៃទី ០១ ឧសភា ទិវាពលកម្មអន្តរជាតិ
-ថ្ងៃទី ០៤ ឧសភា ពិធីបុណ្យវិសាខបូជា
-ថ្ងៃទី ០៨ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល
-ថ្ងៃទី ១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
– ថ្ងៃទី ១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
-ថ្ងៃទី ២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ
-ថ្ងៃទី ១៣-១៤-១៥ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ
-ថ្ងៃទី ១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»
-ថ្ងៃទី ២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
-ថ្ងៃទី ០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ
-ថ្ងៃទី ២៦-២៧-២៨ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖