Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ឈឺត្រចៀកក្រាញ់ខ្លាំង រហូតហើមមេជើងស្ពុល ទ្រាំមិនបានទៅពេទ្យស្រាប់តែវះចេញសុទ្ធតែដង្កូវ
សង្គម

ឈឺត្រចៀកក្រាញ់ខ្លាំង រហូតហើមមេជើងស្ពុល ទ្រាំមិនបានទៅពេទ្យស្រាប់តែវះចេញសុទ្ធតែដង្កូវ

អត្ថបទដោយ​៖ Kelly សីហា ៥, ២០២២

ពិតជាធ្វើឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមមិនតិចឡើយ ក្រោយពីថ្មីៗនេះ មានបុរសម្នាក់ឈឺក្រចកមេជើងខ្លាំង រហូតដល់រលួយហើមស្ពីង ទ្រាំមិនបានរត់ទៅរកគ្រូពេទ្យ ស្រាប់តែគ្រូពេទ្យរកឃើញដង្កូវដល់ទៅ ៦ ក្បាលនៅក្នុងម្រាមជើងនោះ។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា បុរសម្នាក់នេះ មានអាយុ ៤៣ ឆ្នាំ ជាអ្នកខេត្តបុរីរ៉ាំ ប្រទេសថៃ។ ក្នុងនោះ កូនប្រុសរបស់លោកបានឱ្យដឹងថា​ ក្រចកមេជើងរបស់ឪពុកខ្លួន បានឈឺដោយសារកប់ត្រចៀកក្រាញ់មកជាច្រើនឆ្នាំមកហើយ ដោយធម្មតាគាត់តែងតែឆ្កឹះឆ្កៀលកាត់ដើម្បីបន្ថយការឈឺចាប់ដោយខ្លួនឯងរហូត។

ដោយឡែកមកដល់លើកនេះ ហាក់ធ្ងន់ជាងរាល់ដង ព្រោះម្រាមជើងមេមួយនេះឈឺកាន់តែខ្លាំង ដល់ថ្នាក់ចេញដំបៅហើម រហូតដល់ដើរមិនរួច។ កូនប្រុសរូបនោះ ក៏បានប្រញាប់នាំឪពុកទៅមន្ទីរពេទ្យដើម្បីព្យាបាល ស្រាប់តែទៅដល់គ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែរកឃើញដង្កូវរហូតដល់ទៅ ៦ ក្បាលនៅក្នុងម្រាមជើងនោះ។

យ៉ាងណាមិញ ខាងគ្រូពេទ្យក៏បានប្រាប់ដែរថា ប្រហែលជាមានពពួករុយបានទៅទុំលើដំបៅនោះ រួចក៏ពងដាក់ ទើបបណ្តាលឱ្យមានកើតដង្កូវច្រើនក្បាលបែបនេះ។ ចំណែកកូនប្រុស ក៏មិននឹកស្មានថា ក្រចករបស់ឪពុកខ្លួនដល់ថ្នាក់កើតដង្កូវគួរឱ្យខ្លាចបែបនេះដែរ តែក៏ធូរទ្រូងវិញ ព្រោះយកគាត់មកមន្ទីរពេទ្យទាន់ពេលវេលា៕

សូមទស្សនាវីដេអូខាងក្រោម៖

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់