ដំណឹងថ្មី! ភាគីថៃអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ប័ណ្ណព្រំដែន ពីអាចចូលស្នាក់នៅបាន ៣ ថ្ងៃ ទៅជា ៧ ថ្ងៃវិញ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ តាមរយៈគណនីរបស់លោក នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ពីករណីខាងភាគីអន្តោរប្រវេសន៍ថៃ អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ (Cambodia-Thailand Border Pass) ប្តូរប្រថាប់ត្រាចូលស្នាក់នៅ ពី ៣ ថ្ងៃ ឱ្យស្នាក់នៅចំនួន ៧ ថ្ងៃវិញ ចាប់ពីថ្ងៃនេះតទៅ។
កាសម្រេចបែបនេះ ស្របតាមគោលបំណងប្រជាពលរដ្ឋ ជាពិសេសបងប្អូនអាជីវករដែលចេញ~ចូលផ្សារថៃ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង អាជ្ញាធរមន្ត្រីជំនាញ ពាក់ព័ន្ធជាមួយភាគីថៃជាប់ព្រំដែន៕