ប្រាប់តៗគ្នាផង! ក្រសួង ប្រកាសជ្រើសរើសកូនខ្មែរ ប្រមាណជាង ៤០០ នាក់ ធ្វើមន្ត្រីពន្ធនាគារ
តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ ដែលទទួលបាននៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ឱ្យ បានដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចបើកឱ្យមានការប្រឡងជ្រើសរើសសិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ចំនួន ៤០៥ នាក់ (ស្រី ៤១ នាក់) សម្រាប់ឆ្នាំ ២០២២ ដើម្បី ចាត់ឱ្យទៅបម្រើការងារ នៅមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលយុវនីតិសម្បទា។
ចំពោះកាលបរិច្ឆេទនៃការទទួលពាក្យប្រឡង គឺនៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃសុក្រ ទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៧ : ០០ នាទី ជាកាលបរិច្ឆេទកំណត់ចុងក្រោយ។ ដោយឡែក ចំពោះកាលបរិច្ឆេទប្រឡង គឺនៅថ្ងៃអាទិត្យ ទី ០៩ ខែតុលា ឆ្នាំ ២០២២៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោមនេះ៖