Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កូនមាស កូនពេជ្រ! អាយុទើប ៥ ឆ្នាំសោះ លេងពួយយកកាមេរ៉ាឪពុកតម្លៃជាង ៧ ម៉ឺនដុល្លារ ថតរូបធ្វើកិច្ចការផ្ទះឱ្យគ្រូ
សង្គម

កូនមាស កូនពេជ្រ! អាយុទើប ៥ ឆ្នាំសោះ លេងពួយយកកាមេរ៉ាឪពុកតម្លៃជាង ៧ ម៉ឺនដុល្លារ ថតរូបធ្វើកិច្ចការផ្ទះឱ្យគ្រូ

អត្ថបទដោយ​៖ Kelly មីនា ១៩, ២០២៣

ខណៈសម័យចេះតែទៅមុខ មនុស្សក៏កាន់តែមានភាពរវៀសរវៃក្នុងការបង្កើតគ្រឿងអេឡិចត្រូនិចជាច្រើន ជាពិសេសក្មេងៗតូចៗជំនាន់ក្រោយក៏កាន់តែឆ្លាតក្នុងការប្រើប្រាស់គ្រឿងទាំងនេះ មិនចាញ់មនុស្សចាស់នោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានវីដេអូរបស់ក្មេងស្រីអាយុ ៥ ឆ្នាំមួយរូប កំពុងតែទទួលបានការចែកចាយ ព្រមទាំងការលើកសរសើរជាច្រើន ពីសំណាក់មហាជននៅតាមបណ្តាញសង្គម ដោយសារតែភាពឆ្លាតវៃរបស់នាង ក្នុងការប្រើប្រាស់កាមេរ៉ាទំនើបមួយ។

បើតាមការឱ្យដឹង ក្មេងស្រីតូចច្រឡឹងមួយនេះ គឺជាកូនស្រីរបស់ Zhang Ruixin  ដែលជាអ្នកកាន់កាមេរ៉ាថតកុនអាជីព ជនជាតិចិនមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន RED Digital Cinema ដែលជាក្រុមហ៊ុននៅអាមេរិកខាងផលិតកម្មកាមេរ៉ា និងគ្រឿងបរិក្ខាកាមេរ៉ា។

ក្នុងវីដេអូនេះ ឪពុករូបនោះបានឱ្យកាមេរ៉ា RED V-Raptor​ ជាមួយនឹងលេន 50-1,000 Cine ទៅឱ្យកូនស្រីប្រើប្រាស់ក្នុងការធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឱ្យមក គឺខាងសាលាតម្រូវឱ្យថតសត្វព្រៃ។ ក្នុងនោះ មើលទៅស្រីតូចរូបនេះ ពិតជាប្រើប្រាស់កាមេរ៉ានេះបានយ៉ាងជំនាញណាស់ ហើយនាងថតបានសត្វអណ្តើកស្រស់ស្អាតពីរក្បាលនៅតាមមាត់ទន្លេ សម្រាប់ឱ្យគ្រូផងដែរ។

ក្មេងស្រីរូបនេះ ពិតជាបានសាងការភ្ញាក់សរសើរពេញបណ្តាញសង្គម ដោយសារតែភាពវៃឆ្លាតរបស់នាង ដែលអាចប្រើប្រាស់កាមេរ៉ាទំនើបមានទំហំសឹងប៉ុនខ្លួនឯងបែបនេះ ប៉ុន្តែអ្វីដែលរឹតតែធ្វើឱ្យគេភ្ញាក់ផ្អើលទៀតនោះ គឺកាមេរ៉ាដែលនាងបានប្រើនេះ គឺមានតម្លៃរហូតដល់ ៧៣​ ០០០ ដុល្លារឯណោះ។

យ៉ាងណាមិញ ឪពុករបស់នាង ក៏បានឱ្យដឹងដែរថា ខ្លួនមិនដែលគិតថាចង់ឱ្យកូនស្រីជក់ចិត្តស្រឡាញ់ក្នុងការថតរូប ឬការប្រើប្រាស់កាមេរ៉ានោះទេ តែតាមពិតទៅ ការស្រឡាញ់លើការងារទាំងនេះ វាអាចដោយសារតែមានឈាមជ័រ ឬ បន្ដហ្សេនមកពីលោក ឬគ្រួសារជំនាន់មុន៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់