Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អបអរ! បូរណ៌មី ជាប់ Guiness World Record ត្រីទឹកសាបធំជាងគេលើលោក បំបែកកំណត់ត្រាត្រីនៅថៃ
សង្គម

អបអរ! បូរណ៌មី ជាប់ Guiness World Record ត្រីទឹកសាបធំជាងគេលើលោក បំបែកកំណត់ត្រាត្រីនៅថៃ

អត្ថបទដោយ​៖ Muyly មិថុនា ២៨, ២០២២

ថ្មីៗនេះ វេបសាយកំណត់ត្រាពិភពលោក Guiness World Record បានបញ្ជាក់ពីការបញ្ចូលត្រីបបែលយក្ស ដែលទើបតែរកឃើញនៅកម្ពុជាមានឈ្មោះ «បូណ៌មី» បំបែកកំណត់ត្រា​ជាប្រភេទត្រីទឹកសាបធំជាងគេនៅលើពិភពលោក វ៉ាដាច់កំណត់ត្រាចាស់ត្រីប្រភេទ Catfish នៅប្រទេសថៃ ដែលបានរកឃើញកាលពីឆ្នាំ ២០០៥ កន្លងទៅ។

ចំពោះរឿងរ៉ាវ ត្រីបបែលយក្សនេះ កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ តាមរយៈ Wonders of the Mekong បានបញ្ជាក់ពីការរកឃើញត្រីបបែលយក្សទឹកសាបមួយក្បាល ទម្ងន់ ៣០០ គីឡូក្រាម ជាប់ឧបករណ៍នេសាទនៅតំបន់ជនបទនៃទន្លេមេគង្គ ជាកំណត់ត្រាពិភពលោកសម្រាប់ត្រីទឹកសាបដ៏ធំបំផុតមិនធ្លាប់មាននៅលើផែនដី។

ចំពោះរឿងនេះ Wonders of the Mekong បានបញ្ជាក់ឱ្យបានដឹងថា ក្រោយប្រទះឃើញវត្តមានត្រីបបែលយក្សទឹកសាបខាងលើ អ្នកនេសាទបានទាក់ទងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ហើយក៏បានបង្កើតជាចលនានៃការព្យាយាមបំពាក់ឧបករណ៍ទទួលសញ្ញាសូរស័ព្ទជាលើកដំបូង លើត្រីបបែលយក្សទឹកសាបនេះ។

ដោយក្តីស្រឡាញ់ ត្រីបបែលយក្សខាងលើ ត្រូវបានគេដាក់ឈ្មោះឱ្យថា «បូណ៌មី» ព្រោះក្រុមការងារបានលែងវាចូលទៅក្នុងទន្លេមេគង្គវិញ នៅថ្ងៃពេញបូណ៌មី ១៥ កើត។ ស្របទៅនឹងការព្រលែងនេះ ក្រុមការងារបានបំពាក់ឧបករណ៍ទទួលសញ្ញាសំឡេងសរុបចំនួន ៣៦ ដោយនឹងអាចប្រមូលទិន្នន័យ ស្តីពីការធ្វើចរាចរផ្លាស់ទី និង អាកប្បកិរិយារបស់វាជាលើកដំបូង។

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ ត្រីបបែលយក្សនៅកម្ពុជា ខាងលើ ជាប្រភេទត្រីទឹកសាបធំជាងគេបំផុតលើពិភពលោក បំបែកកំណត់ត្រាចាស់ នៃត្រីប្រភេទ Catfish នៅប្រទេសថៃ ដែលមានទម្ងន់ ២៩៣ គីឡូក្រាម រកឃើញនៅទន្លេមេគង្គ នាប្រទេសថៃ កំឡុង ខែមិថុនា ឆ្នាំ ២០០៥ កន្លងទៅ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់