កងទ័ពរុស្ស៊ី វាយលុកទីក្រុង Sievierodonetsk យ៉ាងចាស់ដៃ និង ធ្វើឱ្យពលរដ្ឋរាប់រយនាក់ជាប់គាំងក្នុងរោងចក្រគីមី
កងទ័ពខ្លាឃ្មុំទឹកកករុស្ស៊ីបានវាយលុកចូលទីក្រុង Sievierodonetsk ដោយមិនប្រណីដៃទៅលើតំបន់មួយចំនួននៃទីក្រុង ស្របពេលដែលអ្នកប្រយុទ្ធអ៊ុយក្រែនបានធ្វើសកម្មភាពការពារក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាមួយនេះ ។
ក្នុងនោះទ័ពខ្លាឃ្មុំទឹកកករុស្ស៊ីក៏បានបំផ្លាញស្ពាននៅទីក្រុង Sievierodonetsk ដោយបន្សល់ទុកជនស៊ីវិលឱ្យនៅជាប់គាំងនៅទីនោះពោលគឺសល់តែស្ពានមួយដើម្បីរត់ឆ្លងទន្លេទៅកាន់ទីក្រុងដែលជិតនោះគឺទីក្រុង Lysychansk ។
បច្ចុប្បន្ននេះ ពលរដ្ឋស៊ីវិលរាប់រយនាក់កំពុងនៅទីក្រុង Sievierodonetsk បានធ្វើការជ្រកកោននៅក្នុងរោងចក្រគីមី Azot នៃទីក្រុងនេះ។ ហើយជុំវិញហេតុការណ៍នេះ ក៏បានបណ្តាលឳ្យកុមារមួយចំនួនបានរងរបួស និង បាត់បង់ជីវិតផងដែរ៕
ប្រភព៖ Reuter