ចិនបំពានដែនអាកាសតៃវ៉ាន់ញឹកពេក តៃវ៉ាន់ក្តៅស្លឹកត្រចៀកដាក់ក្រុមអ្នកប្រយុទ្ធដេញវិញ ផ្អើលដែនអាកាស
បើតាមការចុះផ្សាយរបស់សារព័ត៌មាន ALJAZIRA កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះបានឱ្យដឹងថា យន្តហោះចម្បាំងរបស់ចិនចំនួន ៣០ គ្រឿង បានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់។
ហេតុការណ៍នេះត្រូវបានកើតឡើងកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានចិនអំពីការឈ្លានពានកោះតៃវ៉ាន់។ យន្តហោះចម្បាំងរបស់ចិនទាំងនោះ បានហោះហើរនៅក្នុងតំបន់មួយនៅភាគឦសាននៃកោះ Pratas ដែលជាផ្នែកមួយនៃតំបន់ដែនអាកាសរបស់តៃវ៉ាន់។
សកម្មភាពបែបនេះ ធ្វើឱ្យតៃវ៉ាន់បានឡើងកម្តៅខ្លាំង ដោយក្រសួងការពារជាតិតៃវ៉ាន់បានដាក់ពង្រាយក្រុមអ្នកប្រយុទ្ធយន្តហោះចម្បាំងរបស់ខ្លួនពាសពេញផ្ទៃអាកាស រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាសថែមទៀតផង ដើម្បីជាការឆ្លើយតបចំពោះសកម្មភាពចុងក្រោយរបស់ចិន៕
ប្រភព៖ ALJAZIRA