Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អ្នកកំពតញញឹមបិទមាត់មិនជិត! ក្រោយអភិបាលខេត្ត ចុះផ្ទាល់ ដោះស្រាយរឿងមួយនេះជូន
សង្គម

អ្នកកំពតញញឹមបិទមាត់មិនជិត! ក្រោយអភិបាលខេត្ត ចុះផ្ទាល់ ដោះស្រាយរឿងមួយនេះជូន

អត្ថបទដោយ​៖ Muyly ឧសភា ២១, ២០២២

កាលពីល្ងាចថ្ងៃ​ទី ​២០​ ខែ​ឧសភា​ ឆ្នាំ​ ២០២២​ កន្លងទៅ​ ​មាន​ប្រជាពលរដ្ឋខល​តាម​រយៈលេខ​ទូរស័ព្ទ​ ទៅកាន់​ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ ចំពោះ​ករណី​ចាក់​ដី​ ដាក់​​លូ​ ​រំលោភ​លើ​ដៃ​ព្រែក​យក​ធ្វើ​ជា​កម្មសិទ្ធិ​​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ពិបាក​ក្នុង​ការ​ចេញ​ទូកទៅ​នេសាទ​។

ក្រោយ​ពី​បាន​ទទួលដំណឹង​នេះ​ភ្លាម​ ឯកឧត្តម ​ ម៉ៅ​ ធនិន​ ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​ជាក់ស្ដែង​ ដើម្បី​សម្របសម្រួល​ដោះស្រាយ​ជូន​ពលរដ្ឋ​វិញ​។ ក្នុង​ការ​ចុះ​នោះ ​ឯកឧត្ដម​ បាន​ឱ្យអ្នក​ជំនាញ​កាយ​ដី​ លូ​ និង ​បង្គន់​ពី​កន្លែង​នោះ​ចេញ​ ហើយ​ចំពោះ​អ្នក​ចាក់​លុប​ដៃ​ព្រែក​នោះ​ បាន​ឱ្យ​ជំនាញ​ក៏​សាង​សំណុំរឿង​ទៅ​តាម​និតិវិធី​ច្បាប់​។

ក្រោយដោះស្រាយបែបនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ដូន​តោក សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត​ បាន​សប្បាយ​រីករាយជាអនេក ​ចំពោះ​ចំណាត់​ការ​ភ្លាម​ៗ ​របស់​ឯកឧត្ដម​ ម៉ៅ​ ធនិន​៕

ប្រភព៖ រដ្ឋបាលខេត្តកំពត 

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់